អភិបាលខេត្តត្បូងឃ្មុំ បើកកិច្ចប្រជុំត្រៀមរៀបចំពិធីសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន និងសាលាបឋមសិក្សានិងវិទ្យាល័យតេជោសែនត្បូងឃ្មុំ

ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ នេះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំត្រួតពិនិត្យការងារត្រៀមរៀបចំពិធីសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន និងសាលាបឋមសិក្សានិងវិទ្យាល័យតេជោសែនត្បូងឃ្មុំ ។

(ត្បូងឃ្មុំ)៖ ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ នេះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំត្រួតពិនិត្យការងារត្រៀមរៀបចំពិធីសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន និងសាលាបឋមសិក្សានិងវិទ្យាល័យតេជោសែនត្បូងឃ្មុំ ។

កិច្ចប្រជុំនេះប្រព្រឹត្តទៅនៅសាលប្រជុំ ក សាលាខេត្តត្បូងឃ្មុំ ដោយមានការអញ្ជើញចូលរួម ពីសំណាក់ ឯកឧត្តមឧត្តមសេនីយ៍ ស្នងការ ស្នងការរងខេត្ត ឯកឧត្តមឧត្តមសេនីយ៍មេបញ្ជាការតំបន់ប្រតិបត្តការសឹករងខេត្ត ឯកឧត្តមឧត្តមសេនីយ៍មេបញ្ជាការរដ្ឋានកងរាជអាវុធហត្ថខេត្ត លោក នាយក នាយករងរដ្ឋបាលសាលាខេត្ត ទីចាត់ការសាលាខេត្ត ប្រធាន -អនុប្រធានមន្ទីរជំនាញ ជុំវិញខេត្ត និងអ្នកពាក់ព័ន្ធផងដែរ ។

Leave a Reply