(ប៉ៃលិន)៖ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន ប្រធានគណៈកម្មាធិការកិត្តិយសសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ខេត្ត បានអញ្ជើញចូលរួមវគ្គបណ្ដុះបណ្ដាល ស្តីពីគោលនយោបាយ និងគោលការណ៍ដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា រាជរដ្ឋាភិបាល និងសមាគមនារីកម្ពុជា ក្នុងគោលបំណងពង្រឹងសមត្ថភាពស្រ្តីថ្នាក់ដឹកនាំ ក្រុង ស្រុក ឃុំ សង្កាត់ខេត្តប៉ៃលិន ក្រោមអធិបតីភាពលោកជំទាវ ជូ ប៊ុនអេង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាពនិងអភិវឌ្ឍន៌ ។











