(ត្បូងឃ្មុំ)៖ ព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២នេះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទ សោភ័ណ អភិបាលនៃគណ:អភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការនៅមជ្ឈមណ្ឌល តះហ្វីសហ្ស៊លគូរអានអាន់នូរ និងសាលាបឋមសិក្សារអាននូរ ក្នុងភូមិតាប៉ាវបំពេញទេស ឃុំរកាពរប្រាំ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។
ឯកឧត្ដមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានបន្តទៀតថា៖ «ក្នុងឆ្នាំសិក្សា១៩៩២-១៩៩៣ យុវសិស្សមកពីវិទ្យាល័យភ្នំដូនពេញយុវជន ហ៊ុន ម៉ាណែត បានក្លាយជាយុវសិស្សពូកែ មួយរូបខាងផ្នែកគណិតវិទ្យាទូទាំងប្រទេសដោយទទូលបានចំណាត់ថ្នាក់លេខ១។ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានចេញទៅបន្តការសិក្សានៅបរទេសរហូតទទួលបានសញ្ញាប័ត្របណ្ឌិត នេះបង្ហាញពីភាពតស៊ូរស់នៅឆ្ងាយពីគ្រុមគ្រួសារ ឆ្ងាយពីមាតុភូមិ ឆ្ងាយពីឪពុកម្តាយ ដើម្បីក្រេបយកចំណេះដឹង និងដើម្បីយកមកកសាងប្រទេសជាតិ»។













