អាជ្ញាធរជាតិអប្សរាសម្អាតស្មៅ និងរុក្ខជាតិតូចៗដុះនៅតាមប្រាសាទក្នុងតំបន់អង្គរ ជាប្រចាំ

ក្រុមការងារកាត់សម្អាតស្មៅ រុក្ខជាតិតាមប្រាសាទនៅក្នុងតំបន់រមណីយថ្ឋានអង្គរនៃអាជ្ញាធរជាតិអប្សរាបានយកចិត្តទុកដាក់សម្អាតស្មៅ និងរុក្ខជាតិតូចៗដែលដុះនៅលើតួ ឬកំពូលប្រាសាទនានានៅក្នុងតំបន់អង្គរ ដែលស្មៅ រួមទាំងរុក្ខជាតិទាំងនោះអាចនឹងធ្វើឱ្យឆាប់ពុកផុយ បែកបាក់រចនាសម្ពន្ធនៃប្រាសាទ។

សៀមរាប ៖ ក្រុមការងារកាត់សម្អាតស្មៅ រុក្ខជាតិតាមប្រាសាទនៅក្នុងតំបន់រមណីយថ្ឋានអង្គរនៃអាជ្ញាធរជាតិអប្សរាបានយកចិត្តទុកដាក់សម្អាតស្មៅ និងរុក្ខជាតិតូចៗដែលដុះនៅលើតួ ឬកំពូលប្រាសាទនានានៅក្នុងតំបន់អង្គរ ដែលស្មៅ រួមទាំងរុក្ខជាតិទាំងនោះអាចនឹងធ្វើឱ្យឆាប់ពុកផុយ បែកបាក់រចនាសម្ពន្ធនៃប្រាសាទ។

ការសម្អាតស្មៅ និងរុក្ខជាតិចេញពីបា្រសាទនេះ គឺជាសកម្មភាពថែទាំប្រាសាទ ដែលក្រុមការងារបានធ្វើជាប្រចាំ ដើម្បីលើកសោភណ័ភាពប្រាសាទ រក្សាបាននូវភាពរឹងមាំរបស់ប្រាសាទបុរាណ៕

Leave a Reply