(មណ្ឌលគីរី)៖ នាព្រឹកថ្ងៃទី ២៥ ខែមករា ឆ្នាំ ២០២២ នេះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណអភិបាលខេត្ត ឯកឧត្តម ឡុង ធាម សមាជិកក្រុមប្រឹក្សាខេត្ត តំណាងឯកឧត្តម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ និងលោកជំទាវ ម៉េង វ៉ាន់ដានីន ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងការអភិវឌ្ឍន៏ខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបូកសរុបលទ្ធផលការងាររបស់សាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៏ និងក្រុមចលនាស្រ្តីខេត្តត្បូងឃ្មុំឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ នៅសាលប្រជុំ គ សាលាខេត្តត្បូងឃ្មុំ ។ ក្នុងនោះក៏មានអញ្ជើញចូលរួមពីសំណាក់លោកជំទាវ នី ចាន់ធីតា ប្រធានប្រតិបត្តិសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៏ និងក្រុមចលនាស្រ្តី ឯកឧត្តម លោកឧកញ៉ា លោកជំទាវ លោក-លោកស្រី ជាសមាជិក សមាជិកា សមាគមជាច្រើនរូប ។



















