អភិបាលខេត្តត្បូងឃ្មុំ និងរដ្ឋលេខាធិការក្រសួងបរិស្ថាន ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ ស្តីពីការបង្កើតតំបន់ប្រើប្រាស់ច្រើនយ៉ាងបឹងការដេរ

ព្រឹកថ្ងៃទី ១៧ ខែមករា ឆ្នាំ ២០២២ នេះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងឯកឧត្តម ចាយ សាមិត្ត រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអញ្ជើញជាធិបតីភាព ក្នុងកិច្ចប្រជុំផ្សព្វផ្សាយ អនុក្រឹត្យស្ដីពីការបង្កើតតំបន់ប្រើប្រាស់ច្រើនយ៉ាងបឹងការដេរ និងសេចក្តីសម្រេច ស្តីពីការបង្កើតក្រុមការងារបោះបង្គោលព្រំប្រទល់តំបន់ការពារធម្មជាតិ និងបោះបង្គោលព្រំ តំបន់គ្រប់គ្រង និងចុះបញ្ជីរដ្ឋ នៅតាមតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះប្រព័ន្ធតំបន់ការពារធម្មជាតិ ក្នុងភូមិសាស្រ្តស្រុកក្រូចឆ្មារ និងមួយផ្នែកនៃស្រុកតំបែរ ខេត្តត្បូងឃ្មុំ ។

កិច្ចប្រជុំនេះ ប្រព្រឹត្តទៅ នៅសាលប្រជុំ ក សាលាខេត្តត្បូងឃ្មុំ ដោយមានការអញ្ជើញចូលរួម ពីសំណាក់ ឯកឧត្តម ប្រតិភូអមដំណើរ ឯកឧត្តម អភិបាលរងខេត្តត្បូងឃ្មុំ លោក-លោកស្រី មន្ទីរជំនាញ អាជ្ញាធរស្រុកក្រូចឆ្មារ ស្រុកតបែរ បណ្តារស្រុកជាប់ព្រំប្រទល់ កងកម្លាំងទាំងបីប្រភេទ និងអ្នកពាក់ព័ន្ធផងដែរ ។

Leave a Reply