មេដឹកនាំបក្សប្រឆាំងអំពាវនាវអោយលោក បូរីស ចនសុន លាលែងពីតំណែង បើទោះជាលោកសុំទោសចំពោះការចូលរួមក្នុងពិធីជប់លៀង អំឡុងពេលបិទខ្ទប់ប្រទេស

នាយករដ្ឋមន្រ្តីអង់គ្លេសលោក បូរីស ចនសុន នៅថ្ងៃពុធសប្តាហ៍នេះបានធ្វើការសុំទោសចំពោះការចូលរួមក្នុងពិធីជប់លៀងនៅសួនផ្កា Downing Street អំឡុងពេលបិទប្រទេសលើកដំបូងក្នុងឆ្នាំ២០២០ ខណៈដែលមេដឹកនាំបក្សប្រឆាំងទាមទារអោយលោកលាលែងពីតំណែង។

ឡុងដ៍៖ នាយករដ្ឋមន្រ្តីអង់គ្លេសលោក បូរីស ចនសុន នៅថ្ងៃពុធសប្តាហ៍នេះបានធ្វើការសុំទោសចំពោះការចូលរួមក្នុងពិធីជប់លៀងនៅសួនផ្កា Downing Street អំឡុងពេលបិទប្រទេសលើកដំបូងក្នុងឆ្នាំ២០២០ ខណៈដែលមេដឹកនាំបក្សប្រឆាំងទាមទារអោយលោកលាលែងពីតំណែង។

ក្នុងអំឡុងសម័យប្រជុំប្រចាំសប្តាហ៍ នៃសភាជាន់ទាបនៃសភាអង់គ្លេសលោក ចនសុន បានសារភាពថា លោកពិតជាបានចូលរួមក្នុងការជួបជុំនៅសួនច្បារ Downing Street កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០។ លោកបានប្រាប់សមាជិកសភាថា លោកបានទៅចូលរួមក្នុងពិធីជប់លៀងនៅសួនច្បារ ដោយមានគោលបំណងថ្លែងអំណរគុណដល់ក្រុមបុគ្គលិកការិយាល័យរបស់លោក។ បន្ថែមលើនេះ ប៉ុន្តែលោក ចនសុន ក៏បានទទួលស្គាល់ទៀតថា តាមពិតលោកគួរតែរកវិធីផ្សេងទៀតដើម្បីអរគុណពួកគេ។

ទោះបីជាយ៉ាងណា មេដឹកនាំ​គណបក្សប្រឆាំង​ធំៗ​ទាំងអស់​បាន​អំពាវនាវ​អោយ​លោក ចនសុន ​លាលែង​ពី​តំណែង ខណៈដែលភ្លើងកំហឹងពីសំណាក់សាធារណៈជនបានកើនឡើង ចាប់តាំងពីសារព័ត៌មាន ITV News បានរាយការណ៍ថា លោក ចនសុន បានប្រមូលផ្តុំគ្នាជាមួយបុគ្គលិកប្រហែល ៤០នាក់នៅក្នុងសួនច្បារ Downing Street កាលពីឆ្នាំមុន៕

Leave a Reply