ឯកឧត្តម ខៀវ កាញារីទ្ធ បើកភ្លើងខៀវឲ្យអាជ្ញាធរ និងសមត្ថកិច្ចចាត់វិធានការតាមផ្លូវច្បាប់ ចំពោះបុគ្គលសារព័ត៌មានដែលប្រព្រឹត្តខុសវិជ្ជាជីវៈ

នៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២១នេះ ក្រសួងព័ត៌មានបានចេញសេចក្ដីជូនដំណឹងពីការបើកផ្លូវឲ្យអាជ្ញាធរ និងសមត្ថកិច្ចគ្រប់ស្ថាប័នអាចចាត់វិធានការតាមផ្លូវច្បាប់ ចំពោះបុគ្គលសារព័ត៌មានដែលប្រព្រឹត្តខុសវិជ្ជាជីវៈ ប្រាសចាកក្របសីលធម៌ ផ្សព្វផ្សាយព័ត៌មានមិនពិត ក្លែងបន្លំ នាំឲ្យសាធារណជនមានការយល់ខុសពីការពិតជាក់ស្ដែង។

រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២១នេះ ក្រសួងព័ត៌មានបានចេញសេចក្ដីជូនដំណឹងពីការបើកផ្លូវឲ្យអាជ្ញាធរ និងសមត្ថកិច្ចគ្រប់ស្ថាប័នអាចចាត់វិធានការតាមផ្លូវច្បាប់ ចំពោះបុគ្គលសារព័ត៌មានដែលប្រព្រឹត្តខុសវិជ្ជាជីវៈ ប្រាសចាកក្របសីលធម៌ ផ្សព្វផ្សាយព័ត៌មានមិនពិត ក្លែងបន្លំ នាំឲ្យសាធារណជនមានការយល់ខុសពីការពិតជាក់ស្ដែង។

បន្ថែមពីនេះ ធ្វើឲ្យមានការសង្ស័យលើការអនុវត្តការងាររបស់អាជ្ញាធរមានសមត្ថកិច្ច បង្កឲ្យមានភាពភ័យខ្លាច ច្របូកច្របល់ រំខានដល់ការអនុវត្តតួនាទីរបស់អាជ្ញាធរមានសមត្ថកិច្ច ប៉ះពាល់សណ្តាប់ធ្នាប់សាធារណៈ និងការប្រកបអាជីវកម្មរបស់ប្រជាពលរដ្ឋ ការទទួលយកសំណូក ឬជំរិតទារប្រាក់ជាថ្នូរនឹងការមិនផ្សព្វផ្សាយ ឬលុបព័ត៌មាន ដែលជាប្រការមួយរំលោភយ៉ាងធ្ងន់ធ្ងរ ខាងផ្នែកវិជ្ជាជីវៈរបស់អ្នកសារព័ត៌មាន ដែលមិនអាចទទួលយកបាន។

ការចេញសេចក្ដីជូនដំណឹងគឺធ្វើឡើងក្នុងគោលបំណងដើម្បីលុបបំបាត់ភាពអសកម្មរបស់ក្រុមអ្នកសារព័ត៌មានមួយចំនួនតូច ដែលគ្មានវិជ្ជាជីវៈអគ្គនាយកដ្ឋាន សូមបញ្ជាក់ជូនសាធារណជន និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ជ្រាបថា ក្នុងករណីបុគ្គលណាដែលរងផលប៉ះពាល់ពីបញ្ហាដូចមានជម្រាបជូនខាងលើ អគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ នៃក្រសួងព័ត៌មាន គាំទ្រឲ្យបុគ្គលនោះប្រើប្រាស់សិទ្ធិរបស់ខ្លួន ស្របតាមច្បាប់កម្ពុជា និងស្នើឲ្យអាជ្ញាធរមានសមត្ថកិច្ចចាត់វិធានការច្បាប់ ដោយមិនបាច់ជូនដំណឹងមកក្រសួងព័ត៌មានជាមុនឡើយ ៕

Leave a Reply