ខេត្តមណ្ឌលគិរី៖ នារសៀលថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ២០២១ នេះឯកឧត្តម ថង សាវុន អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី អញ្ជើញចុះឈ្មោះបោះឆ្នោត នៅក្នុងសង្កាត់ សុខដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។
នាឱកាសនោះ ឯកឧត្តម ថង សាវុន អភិបាល នៃគណៈអភិបាលខេត្ត ជម្រុញដល់អាជ្ញាធរក្រុង/ស្រុក ធ្វើការផ្សព្វផ្សាយដល់បងប្អូនប្រជាពលរដ្ឋ ដែលគ្រប់អាយុចុះឈ្មោះបោះឆ្នោត អញ្ជើញទៅចុះឈ្មោះឱ្យបានគ្រប់ៗគ្នា៕