ថ្នាក់ដឹកនាំខេត្តកំពង់ស្ពឺ និងខេត្តរតនគិរីចុះសួរសុខទុក្ខ និងនាំយកអំណោយជូនកងកម្លាំងការពារព្រំដែនកម្ពុជា-វៀតណាម ក្នុងភូមិសាស្រ្តខេត្តរតនគិរី

ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្តកំពង់ស្ពឺ ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ ឯកឧត្តម ថង សាវុន អភិបាលខេត្តរតនគិរី នៅរសៀលថ្ងៃទី០២ ខែតុលា ឆ្នាំ២០២១ បានដឹកនាំប្រតិភូខេត្តទាំងពីរ (កំពង់ស្ពឺ-រតនគិរី) អញ្ជើញចុះសំណេះសំណាលសាកសួរសុខទុក្ខ និងនាំយកអំណោយចែកជូនដល់កងទ័ពឈរជើងតាមបន្ទាត់ព្រំដែនកម្ពុជា-វៀតណាម ក្នុងភូមិសាស្រ្តខេត្តរតនគិរី។

ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្តកំពង់ស្ពឺ ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ ឯកឧត្តម ថង សាវុន អភិបាលខេត្តរតនគិរី នៅរសៀលថ្ងៃទី០២ ខែតុលា ឆ្នាំ២០២១ បានដឹកនាំប្រតិភូខេត្តទាំងពីរ (កំពង់ស្ពឺ-រតនគិរី) អញ្ជើញចុះសំណេះសំណាលសាកសួរសុខទុក្ខ និងនាំយកអំណោយចែកជូនដល់កងទ័ពឈរជើងតាមបន្ទាត់ព្រំដែនកម្ពុជា-វៀតណាម ក្នុងភូមិសាស្រ្តខេត្តរតនគិរី។

មានប្រសាសន៍សំណេះសំណាលជាមួយវីរៈកងទ័ពទាំងទាហាន និងនគរបាលព្រមទាំងមន្រ្តីឧទ្យានុរក្ស ប្រមាណជាង៥០០នាក់ ឯកឧត្តម វុី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះវីរៈភាពរបស់បងៗកងទ័ព កងនគរបាលក៏ដូចជា កងកម្លាំងមន្រ្តីឧទ្យាននុរក្ស ដែលកំពុងឈរជើងតាមបន្ទាត់ខ្សែបន្ទាត់ព្រំដែនកម្ពុជា-វៀតណាម ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ និង ទប់ស្កាត់ បង្ក្រាបបទល្មើសធនធានធម្មជាតិនានា ការពារសន្តិសុខសណ្ដាប់ធ្នាប់ នៅតាមព្រំដែនកម្ពុជាបានយ៉ាងល្អប្រសើរ។

ឯកឧត្តមអភិបាលខេត្តបានបន្តថា ក្នុងនាមរដ្ឋបាលខេត្តកំពង់ស្ពឺ នារដូវបុណ្យភ្ជុំបិណ្ឌនេះបាននាំយកអំណោយជាគ្រឿងឧបភោគ បរិភោគមកជូនកងកម្លាំងយើង ដែលនេះគឺជាទឹកចិត្តរបស់អ្នកសមរភូមិក្រោយមានចំពោះអ្នកសមរភូមិមុខ ដើម្បីរួមគ្នាតែមួយគឺ ទាំងអស់គ្នាដើម្បីការពារជាតិ ការពារជាតិដើម្បីទាំងអស់គ្នា។

ឯកឧត្តម ថង សាវុន អភិបាលខេត្តរតនគិរី ជំនួសមុខអោយកងកម្លាំងទាំងបីប្រភេទនាឱកាសនេះ បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំខេត្តកំពង់ស្ពឺ ដែលបាននាំយកអំណោយមកចែកជូនកងកម្លាំងដែលកំពុងឈរជើងការពារបូរណភាពទឹកដី ក្នុងភូមិសាស្រ្តខេត្តរតនគិរី និងបានធ្វើការណែនាំ ដល់កម្លាំងដែលឈរជើងតាមខ្សែបន្ទាត់ព្រំដែន ត្រូវមានស្មារតីទទួលខុសត្រូវខ្ពស់លើតួនាទីរបស់ខ្លួន គោរពឱ្យបានម៉ឺងម៉ាត់ នូវបទបញ្ជារបស់អង្គភាព បទបញ្ជាថ្នាក់ដឹកនាំខេត្ត និងបទបញ្ជារបស់រាជរដ្ឋាភិបាល ត្រូវធានាសន្តិសុខសណ្ដាប់ធ្នាប់ ការពារបូរណភាពទឹកដី ការពារជាតិមាតុភូមិ និងទប់ស្កាត់ បង្ក្រាបឲ្យបាននូវរាល់បទល្មើសនានា ដែលកើតនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ព្រមទាំងការទប់ស្កាត់មិនឱ្យមានការឆ្លងចេញចូល រវាងប្រជាពលរដ្ឋនៃប្រទេសទាំងពីរ ជៀសវាងការចម្លងជំងឺកូវីដ១៩ ពីតំបន់ព្រំដែនមកក្នុងសហគមន៍។

ឯកឧត្តម ថង សាវុន ក៏បានផ្ដាំផ្ញើដល់កងកម្លាំងទាំងអស់ ត្រូវចិត្តទុកដាក់ថែរក្សាសុខភាពរបស់ខ្លួន ជាពិសេសត្រូវអនុវត្តតាមវិធានការរបស់រាជរដ្ឋាភិបាល ៣ការពារ ៣កុំ និងវិធានការនានារបស់ក្រសួងសុខាភិបាល ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩។

សូមបញ្ជាក់ថាអំណោយរបស់រដ្ឋបាលខេត្តកំពង់ស្ពឺយកមកប្រគល់ជូនកងកម្លាំងការពារព្រំដែនខេត្តរតនគិរីនាពេលនេះរួមមាន៖ អង្គភាពវរៈសេនាតូចនគរបាលការពារព្រំដែនលេខ៦២៣ និងលេខ២០៣ ទាំងពីរអង្គភាពទទួលបាន អង្ករ៥តោន មី៥០កេសតូច ត្រីខ៥កេស ទឹកត្រី៣០យួរ ទឹកសុីអុីវ៣០យួរ អាវយឺត២៥០អាវ និងចែកជូនដល់កងកម្លាំងនគរបាលទាំងពីរវរៈចំនួន២២៧នាក់ ក្នុងម្នាក់ថវិកា៤០,០០០រៀល។

អង្គភាពយោធា វរៈសេនាតូចលេខ១០២ ទទួលបាន អង្ករ៥តោនមី៥០កេសតូច ត្រីខ៥កេស ទឹកត្រី៣០យួរ ទឹកសុីអុីវ៣០យួរ អាវយឺត៣០០អាវ និងចែកជូនដល់កងកម្លាំងយោធា ក្នុងអង្គភាពចំនួន២៥០នាក់ក្នុងម្នាក់៤០,០០០រៀល។ អង្គភាពឧទ្យានុរក្សទទួលបានអង្ករ២តោន មី២០កេសតូច ត្រីខ ២កេស ទឹកត្រី១០យួរ ទឹកសុីអុីវ១០យួរ អាវយឺត៦០អាវ មន្រ្តីឧទ្យាននុរក្ស៥៧នាក់ ក្នុងម្នាក់ថវិកា៤០,០០០រៀល។ ដោយឡែក អំណោយរបស់រដ្ឋបាលខេត្តរតនគិរីរួមមាន៖ អង្ករ១,៥០០គីឡូក្រាម ម៉ាស៤កេស មីម៉ាម៉ា៨កេស ទឹកត្រី២០កេស ទឹកសុីអុីវ១៤កេស សាប៊ូ៤កេស ថ្នាំគ្រាប់ចិន២០បន្ទះ និងថវិកា៤,០០០,០០០រៀល ជូនអង្គភាពទាំង៤ផងដែរ៕

Leave a Reply