អភិបាលខេត្តត្បូងឃ្មុំ ចុះពិនិត្យត្រៀមទីតាំងមណ្ឌលចត្តាឡីស័កថ្មីបន្ថែម នៅសណ្ឋាគារសុវណ្ណភូមិ

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ នារសៀលថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២១ បានដឹកនាំក្រុមការងារចុះពិនិត្យមើលការរៀបចំទីតាំងមណ្ឌលចត្តាឡីស័កថ្មីបន្ថែម នៅសណ្ឋាគារសុវណ្ណភូមិ មាន៥២បន្ទប់ ស្ថិតក្នុងភូមិទន្លេបិទលើ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខណៈទីតាំងចត្តាឡីស័កនៅតាមសាលារៀន នឹងត្រូវប្តូរទីតាំងដើម្បីត្រៀមបើកដំណើរការការសិក្សាសម្រាប់សិស្សានុសិស្សឡើងវិញនាពេលខាងមុខនេះ។

(ត្បូងឃ្មុំ)៖ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ នារសៀលថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២១ បានដឹកនាំក្រុមការងារចុះពិនិត្យមើលការរៀបចំទីតាំងមណ្ឌលចត្តាឡីស័កថ្មីបន្ថែម នៅសណ្ឋាគារសុវណ្ណភូមិ មាន៥២បន្ទប់ ស្ថិតក្នុងភូមិទន្លេបិទលើ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខណៈទីតាំងចត្តាឡីស័កនៅតាមសាលារៀន នឹងត្រូវប្តូរទីតាំងដើម្បីត្រៀមបើកដំណើរការការសិក្សាសម្រាប់សិស្សានុសិស្សឡើងវិញនាពេលខាងមុខនេះ។

នាឱកាសនោះឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត បានមានប្រសាសន៍លើកឡើងថា ដោយអនុវត្តតាមការណែនាំ និងវិធានការណ៍យ៉ាងម៉ឺងម៉ាត់ ក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលនៃជម្ងឺកូវីដ-១៩ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្រសួងសុខាភិបាល រដ្ឋបាលខេត្តត្បូងឃ្មុំ បានរៀបចំមណ្ឌលចត្តាឡីស័ក និងមណ្ឌលព្យាបាលអ្នកជំងឺកូវីដ-១៩ជាច្រើនកន្លែង សម្រាប់បងប្អូនប្រជាពលរដ្ឋដែលប៉ះពាល់ផ្ទាល់ ជាមួយអ្នកជម្ងឺកូវីដ-១៩ និងបងប្អូនដែលទើបវិលត្រលប់មកពីតំបន់ប្រឈមនានា នៅតាមបណ្តារាជធានី/ខេត្ត ក្នុងករណីសង្ស័យបន្ទាប់ពីក្រុមគ្រូពេទ្យជំនាញពិនិត្យសុខភាព ជាពិសេសបងប្អូនពលករ ដែលបានវិលត្រឡប់មកពីក្រៅប្រទេសផងដែរ។

នៅក្នុងឱកាសចុះពិនិត្យមើលទីតាំងនេះ ឯកឧត្តមបណ្ឌិត អភិបាលខេត្ត បានថ្លែងការកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះម្ចាស់សណ្ឋាគារសុវណ្ណភូមិ លោកឧកញ៉ា អាន ម៉ាឌី និងលោក អាន វេងស្រ៊ុន ដែលបានផ្ដល់ទីតាំងយ៉ាងល្អប្រណិត សម្រាប់ធ្វើជាទីតាំងមណ្ឌលចត្តាឡីស័ក ពិតជាបានចូលរួមចំណែកយ៉ាងធំធេងជាមួយរដ្ឋបាលខេត្ត និងជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការបង្ការទប់ស្កាត់ការីករាលដាល នៃជំងឺកូវីដ១៩ ពិសេសក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត បានបន្តជំរុញលើកទឹកចិត្តដល់កងម្លាំងសមត្ថកិច្ច និងក្រុមគ្រូពេទ្យជំនាញ មន្ត្រីរាជការទាំងអស់គ្រប់ជាន់ថ្នាក់ ដែលកំពុងបំពេញបេសកកម្មដ៏ថ្លៃថ្លា សម្រាប់ប្រជាជន និងប្រទេសជាតិ នៅតាមគោលដៅ តាមមណ្ឌលសម្រាកព្យាបាលនិងមណ្ឌលចត្តាឡីស័កនានាក្នុងខេត្ត ប្រកបដោយការទទួលខុសត្រូវខ្ពស់ ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងនិងទប់ស្កាត់ការចម្លងរីករាលដាលជំងឺកូវីដ-១៩ ជាពិសេសរួមគ្នាអនុវត្តឱ្យបានខ្ជាប់ខ្ជួន នូវវិធានការការពាររបស់ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន គឺ ៣កុំ ៣ការពារ។

សូមជម្រាបថា៖ ខេត្តត្បូងឃ្មុំ មានមណ្ឌលសម្រាកព្យាបាលជំងឺកូវីដ ១៩ ចំនួន៤កន្លែង រួមមានមន្ទីរពេទ្យបង្អែកមេមត់ មន្ទីរពេទ្យបង្អែកពញាក្រែក មន្ទីរពេទ្យបង្អែកព្រះនរោត្តសីហនុត្បូងឃ្មុំ និងវិទ្យាល័យសម្ដេចតេជោ ហ៊ុន សែន ត្បូងឃ្មុំ ក្នុងនោះមណ្ឌលចត្តាឡីស័កQC2 មានចំនួន៤កន្លែង មានអ្នកជំងឺកំពុងសម្រាកព្យាបាលជំងឺកូវីដ១៩ មានចំនួន៨៦៩នាក់ និង អ្នកចត្តាឡីស័កចំនួន ៣.៩៦២នាក់៕

Leave a Reply