អភិបាលខេត្តកោះកុង អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាអំពីស្ថានភាព នៃការអនុវត្តច្បាប់វិនិយោគ ក្នុងដែនសមត្ថកិច្ចរដ្ឋបាលរាជធានី ខេត្ត តាមរយៈកម្មវិធីប្រជុំពីចម្ងាយ ZOOM

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញដឹកនាំក្រុមការងារខេត្ត ចូលរួមកិច្ចប្រជុំពិភាក្សាអំពីស្ថានភាព នៃការអនុវត្តច្បាប់វិនិយោគ ក្នុងដែនសមត្ថកិច្ចរដ្ឋបាលរាជធានី ខេត្ត តាមរយៈកម្មវិធីប្រជុំពីចម្ងាយ ZOOM ថ្ងៃព្រហស្បតិ៍ ៣ រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១ ។

(កោះកុង)៖ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញដឹកនាំក្រុមការងារខេត្ត ចូលរួមកិច្ចប្រជុំពិភាក្សាអំពីស្ថានភាព នៃការអនុវត្តច្បាប់វិនិយោគ ក្នុងដែនសមត្ថកិច្ចរដ្ឋបាលរាជធានី ខេត្ត តាមរយៈកម្មវិធីប្រជុំពីចម្ងាយ ZOOM ថ្ងៃព្រហស្បតិ៍ ៣ រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១ ។

កិច្ចប្រជុំនេះស្ថិតក្រោមអធិបតីភាព ឯកឧត្តម ង៉ាន់ ចំរើន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប និងមានរដ្ឋបាលរាជធានីខេត្ត ចំនួន០៥ ចូលរួម គឺរាជធានីភ្នំពេញ ខេត្តបាត់ដំបង ខេតពោធិ៍សាត់ ខេត្តក្រចេះ និងខេត្តកោះកុង។

កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណង ដើម្បីស្វែងយល់អំពីស្ថាន ភាពនៃការអនុវត្តការវិនិយោគនៅរដ្ឋបាលថ្នាក់ក្រោមជាតិ និងមានមូលដ្ឋានច្បាស់លាស់ សម្រាប់ការពិនិត្យពិភាក្សា ជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងអំឡុងពេលដែលក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានរៀបចំសេចក្តីព្រាងច្បាប់ថ្មី ស្តីពីវិនិយោគ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងគោលបំណងបង្កើតនូវក្របខណ្ឌគតិយុត្តបើកចំហ មានតម្លាភាព អាចប៉ាន់ប្រមាណទុកជាមុន ប្រកបដោយភាពអំណោយផល ដើម្បីទាក់ទាញ និងលើកកម្ពស់ការវិនិយោគក្នុងព្រះរាជាណាចក្រកម្ពុជា ហើយសេចក្តីព្រាងច្បាប់នេះក៏បានដាក់ជូនកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តីពិនិត្យ និងអនុម័តកាលពីថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២១។

Leave a Reply