(ប៉ៃលិន)៖ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានអញ្ជើញបន្តទទួលទិញផ្លែមៀនប៉ៃលិន ពីប្រជាកសិករម្ចាស់ចំការបានចំនួន ២៥០០គីឡូបន្ថែមទៀត ។
ផ្លែមៀនដែលទិញបាន លោកជំទាវបណ្ឌិតប្រធាន បានបែងចែកជូនទៅកងកម្លាំងទាំង៣ស្ថាប័ន ក្រុមគ្រូពេទ្យ បងប្អូនពលករកំពុងធ្វើចត្តាឡីស័ក និងបងប្អូនអ្នកជំងឺកូវីដ~១៩ ដែលកំពុងព្យាបាលនៅតាមមណ្ឌលនានា ក្នុងខេត្តប៉ៃលិន ស្របតាមការណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចនាយក រដ្ឋមន្រ្តីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ។