លោកជំទាវ មិថុនា ភូថង ជំរុញអោយកម្លាំងមានសមត្ថកិច្ច អាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ពង្រឹង ដល់ពលករដែលធ្វើការឆ្លងដែនទាំងអស់ ត្រូវធ្វើចត្តាឡីស័កគ្រប់ៗគ្នា មុននឹងបញ្ជូនទៅកាន់គេហដ្ឋាន

លោកជំទាវអភិបាលខេត្តកោះកុង បានលើកឡើងថា បច្ចុប្បន្នខេត្តកោះកុងរបស់យើង ពិតជារក្សាបានសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈបានល្អប្រសើរទាំងក្នុងមូលដ្ឋានក្រុង ស្រុក ឃុំ សង្កាត់ ភូមិ មិនមានបញ្ហាអ្វីកើតឡើងគួរឱ្យកត់សំគាល់នោះទេ ចំពោះនៅតាមបណ្តោយខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក៏ដូចគ្នាដែរ។ ទោះបីជាយើងកំពុងមមាញឹក ក្នុងការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ក៏ដោយ កងកម្លាំងប្រដាប់អាវុធទាំងអស់បំពេញតួនាទី ភារកិច្ចបានល្អប្រសើរជាប់ជាប្រចាំ ថ្ងៃពុធ ២ រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១។

=============

(កោះកុង)៖ លោកជំទាវអភិបាលខេត្តកោះកុង បានលើកឡើងថា បច្ចុប្បន្នខេត្តកោះកុងរបស់យើង ពិតជារក្សាបានសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈបានល្អប្រសើរទាំងក្នុងមូលដ្ឋានក្រុង ស្រុក ឃុំ សង្កាត់ ភូមិ មិនមានបញ្ហាអ្វីកើតឡើងគួរឱ្យកត់សំគាល់នោះទេ ចំពោះនៅតាមបណ្តោយខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក៏ដូចគ្នាដែរ។ ទោះបីជាយើងកំពុងមមាញឹក ក្នុងការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ក៏ដោយ កងកម្លាំងប្រដាប់អាវុធទាំងអស់បំពេញតួនាទី ភារកិច្ចបានល្អប្រសើរជាប់ជាប្រចាំ ថ្ងៃពុធ ២ រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១។

លោកជំទាវអភិបាលខេត្ត បានបន្តថា ក្នុងរយៈចុងក្រោយនេះក្នុងខេត្តកោះកុង បានរកឃើញមេរោគបំប្លែងថ្មី ដែលតា ដែលជាមេរោគឆ្លងរាលដាលយ៉ាងឆាប់រហ័ស ទន្ទឹមនេះសូមកម្លាំងមានសមត្ថកិច្ច អាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់បន្ត និងពង្រឹងការទប់ស្កាត់ពលករ ដែលឆ្លងដែនទាំងអស់ត្រូវធ្វើចត្តាឡីស័កគ្រប់ៗគ្នាចៀសវាង ការធ្វេសប្រហែសធ្វើអោយមានការឆ្លងរីករាលដាលជំងឺក្នុងសហគមន៍ទៀត។ កម្លាំងការពារគ្រប់អង្គភាព នៅតាមខ្សែបន្ទាត់ព្រំដែន ត្រូវរាយការណ៍ និងទប់ស្កាត់ឱ្យខានតែបានចំពោះពលករ ដែលបានឆ្លងដែនគឺ ត្រូវធ្វើការអប់រំ ណែនាំ និងជំរុញឱ្យពួកគាត់ត្រូវធ្វើតេស្តរហ័ស និងធ្វើចត្តាឡីស័កសិន មុននឹងបញ្ជូនទៅកាន់គេហដ្ឋាន រឺស្រុកកំណើតវិញ៕

Leave a Reply