ប៉ៃលិន៖ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ឯកឧត្តមនាយឧត្តមសេនីយ៏ អ៊ី ឈាន ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តប៉ៃលិន ឯកឧត្តម សៅ សារ៉ាត់អ្នកតំណាងរាស្ត្រ មណ្ឌលប៉ៃលិន បានអញ្ជើញចុះពិនិត្យមើលជីវភាពលក់ដូរ និងការលំបាកជាក់ស្តែងរបស់បងប្អូនអាជីវករផ្សារសាមគ្គី ហៅផ្សាប៉ាហ៉ី ដែលបានរើមក លក់ដូរជាបណ្តោះអាសន្ននៅលើទីតាំងថ្មី បន្ទាប់ពីផ្សារសាមគ្គីទីតាំងចាស់ត្រូវបានបិទខ្ទប់ដោយសារមានករណីឆ្លងជម្ងឺកូវីដ១៩ ។
សូមបញ្ជាក់ថា នៅពេលផុតកំណត់កាលបរិច្ឆេទ នៃបំរ៉ាមបិទខ្ទប់របស់រដ្ឋបាលខេត្តប៉ៃលិន បងប្អូនអាជីវករលក់ដូរទាំងអស់ នឹងបានវិលត្រឡប់ទៅបើកតូបលក់ដូរឡើងវិញជាធម្មតា ក្រោមល័ក្ខខ័ណ្ឌគោរពអនុវត្តតាមវិធានការរបស់ក្រសួងសុខាភិបាល ជាពិសេសអនុវត្តឲ្យបានខ្ជាប់ខ្ជួន៣ការពារ និង៣កុំ ដើម្បីចូលរួមទប់ស្កាត់នៃការរាលដាលវីរុសកូវីដ១៩ប្រភេទថ្មីដែលតាប្រកបដោយប្រសិទ្ឋិភាព ។