សម្តេច​តេ​ជោ ហ៊ុន សែន ទិញ​ឧទ្ធម្ភាគចក្រ Mi-17 ចំនួន ៣​គ្រឿង បំពាក់​ជូន​ដល់​កងយោធពល​ខេមរភូមិន្ទ​

ឧទ្ធម្ភាគចក្រ Mi-17 ចំនួន ៣​គ្រឿង ត្រូវបាន​សម្ដេច​តេ​ជោ ហ៊ុន សែន សម្រេចឲ្យ​ទិញ ​​ដើម្បី​បំពាក់​ជូន​ដល់​កងយោធពល​ខេមរភូមិន្ទ​។ កាលពី​ថ្ងៃទី​១២ ខែសីហា ឆ្នាំ​២០២១ ​ឯកឧត្តម នាយ​ឧត្ដមសេនីយ៍ វង្ស ពិ​សេន អគ្គមេបញ្ជាការ​នៃ​កងយោធពល​ខេមរភូមិន្ទ បាន​ទៅ​ត្រួតពិនិត្យ​ឧទ្ធម្ភាគចក្រ​ទាំងនោះ នៅ​បញ្ជាការដ្ឋាន​កងទ័ពអាកាស​។​

 (​ភ្នំពេញ​)៖ ឧទ្ធម្ភាគចក្រ Mi-17 ចំនួន ៣​គ្រឿង ត្រូវបាន​សម្ដេច​តេ​ជោ ហ៊ុន សែន សម្រេចឲ្យ​ទិញ ​​ដើម្បី​បំពាក់​ជូន​ដល់​កងយោធពល​ខេមរភូមិន្ទ​។ កាលពី​ថ្ងៃទី​១២ ខែសីហា ឆ្នាំ​២០២១ ​ឯកឧត្តម នាយ​ឧត្ដមសេនីយ៍ វង្ស ពិ​សេន អគ្គមេបញ្ជាការ​នៃ​កងយោធពល​ខេមរភូមិន្ទ បាន​ទៅ​ត្រួតពិនិត្យ​ឧទ្ធម្ភាគចក្រ​ទាំងនោះ នៅ​បញ្ជាការដ្ឋាន​កងទ័ពអាកាស​។​

​ក្នុងឱកាស​នោះដែរ នាយ​ឧត្ដមសេនីយ៍ អគ្គមេបញ្ជាការ វង្ស ពិ​សេន បាន​ណែនាំ​ដល់​អស់លោក​នាយទាហាន នៅ​ទ័ពអាកាស ឱ្យ​យកចិត្តទុកដាក់​ក្នុងការ​ប្រើប្រាស់ និង​ថែទាំ​ឱ្យ​បានល្អ​ត្រឹមត្រូវ​តាម​បច្ចេកទេស​។ 

​ឯកឧត្តម នាយ​ឧត្ដមសេនីយ៍ អគ្គមេបញ្ជាការ ក៏​សូម​គោរព​ថ្លែងអំណរគុណ​ចំពោះ​សម្ដេច​តេ​ជោ នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ដែល​បាន​បំពាក់​ឧទ្ធម្ភាគចក្រ ជូន​ដល់​កងយោធពល​ខេមរភូមិន្ទ ដើម្បី​បម្រើ​ក្នុង​កិច្ចប្រតិបត្តិការ បាន​លឿន​ទាន់ពេលវេលា​៕​

Leave a Reply