កម្ពុជាសម្រេចរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ តាមប្រព័ន្ធអនឡាញ ដោយសារតែការឆ្លងរាលដាលខ្លាំងជំងឺកូវីដ-១៩

យោងតាមក្រសួងការបរទេស ការសម្រេចរៀបចំកិច្ចប្រជុំតាមប្រពន្ធ័អនឡាញនោះ បានធ្វើឡើងក្នុងពេលដែលកម្ពុជា ក្នុងនាមជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើទី១៣ បានធ្វលជាសហប្រធានជាមួយសហភាពអឺរ៉ុប ដឹកនាំកិច្ចប្រជុំឧត្តមមន្ត្រីអាស៊ី-អឺរ៉ុប (ASEM-SOM) កាលពីថ្ងៃទី៧ និងទី៩កក្កដាឆ្នាំ២០២១ តាមប្រពន្ធ័វីដេអួ។

នៅក្នុងកិច្ចប្រជុំនោះ រដ្ឋលេខាធិការក្រសួងការបរទេសកម្ពុជា លោកលុយ ដេវីត ដែលជាឧត្តមមន្ត្រីកម្ពុជាទទួលបន្ទុកកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប បានប្រកាសជាផ្លូវការថា កម្ពុជានឹងរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើទី១៣ ចាប់ពីថ្ងៃទី២៥ដល់ថ្ងៃទី២៦វិច្ឆិកាឆ្នាំ២០២១ តាមរយៈប្រពន្ធ័វីដេអូ ដោយសារតែជំងឺរាតត្បាតកូវីដ-១៩ កំពុងរីករាលដាលខ្លាំង រួមនឹងការលេខឡើងនៃវីរុសបំប្លែងថ្មី បានបង្កើតឲ្យមានរលកនៃការឆ្លងថ្មីនៅបណ្ដាប្រទេសជាច្រើនជុំវិញពិភពលោក រួមទាំងកម្ពុជាផងដែរ។

សេចក្ដីសម្រេចនោះ គឺធ្វើឡើងស្របតាមអនុសាសន៍ណែនាំរបស់គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងកូវីដ-១៩ ដោយបានបញ្ជាក់ថា ការរៀបចំកិច្ចប្រជុំកំពូលជាលក្ខណៈរូបវ័ន្ត គឺនឹងមិនមានសុវត្ថិភាពដល់បណ្ដាថ្នាក់ដឹកនាំនៃប្រទេសដៃគូ ASEM ដែលនឹងអញ្ជើញចូលរួមកិច្ចប្រជុំនោះឡើយ ហើយវាក៏មិនអាចប្រព្រឹត្តទៅបានផងដែរ ព្រោះជំងឺរាតត្បាតនោះ បាននិងកំពុងបន្តរីករាលដាលខ្លាំង ស្របពេលដែលបណ្ដាប្រទេសជាច្រើនលើសកលលោកបានដាក់ចេញនូវការរឹតត្បិតលើការធ្វើដំណើរសារជាថ្មី។

នៅក្នុងកិច្ចប្រជនោះផងដែរ ក៏បានពិភាក្សាយ៉ាងលម្អិតលើសេចក្ដីព្រាងសេចក្ដីថ្លែងការណ៍ទីក្រុងភ្នំពេញ ស្ដីពីការស្ដារសេដ្ឋកិច្ច-សង្គមឡើងវិញក្រោយជំងឺកូវីដ-១៩ ដែលវានឹងក្លាយជាឯកសារមួយក្នុងចំណោមឯកសារលទ្ធផលដ៏សំខាន់ចំនួន២ដែលត្រូវអនុម័តក្នុងកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣។

Leave a Reply