នៅព្រឹកថ្ងៃ អង្គារ ៤កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីសក័ ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ២០២១ នេះ សាខាកាកបាទក្រហមកម្ពុជា ខេត្តរតនគិរី ដែលមាន ឯកឧត្តម ថង សាវុន ជាប្រធាន បានចាត់មន្ត្រីក្រុមប្រតិបត្តិសាខា បានចុះធ្វើយុទ្ធនាការផ្សព្វផ្សាយ ស្តីពីវិធីកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ១៩ការចូលរួមយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ និងសុវត្ថិភាពចារាចរណ៍ក្នុងបរិបទកូវីដ១៩ នៅតាមបណ្តាភូមិចំនួន ៨ ភូមិ នៃសង្កាត់ទាំង៤ ក្នុងក្រុងបានលុងខេត្តរតនគិរី។
ក្នុងផ្សព្វផ្សាយនេះ ក្រុមការងារ បានបាញ់អាកុល បិទខិតប័ណ្ណសុវត្ថិភាពចរាចរណ៍ ខិតប័ណ្ណ និងសារសំឡេង អប់រំពីស្ថានការថ្មីៗនៃជំងឺ កូវីដ-១៩ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាលើពិភពលោក ក្នុងគោលបំណងសូមឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់យកចិត្តទុកដាក់គិតគូរជានិច្ចពីសុខ
ភាពអនាម័យ និងសុវត្ថិភាពផ្ទាល់ខ្លួន តាមរយៈការចូលរួមអនុវត្តវិធានការការពារ និងរក្សាអនាម័យ ជាពិសេស អនុវត្តនូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់ ៣ការពារ ៣កុំ និង២ចូលរួម ក៏ដូចជាសារអប់រំនានារបស់ក្រសួងសុខាភិបាល៕