អាជ្ញាធរខេត្តកំពង់ចាម បើកកិច្ចប្រជុំត្រួតពិនិត្យផែនការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនដល់ប្រជាពលរដ្ឋនៅក្នុងខេត្ត

នៅព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ បានដឹកនាំប្រជុំត្រួតពិនិត្យផែនការចាក់វ៉ាក់សាំង ជូនដល់ប្រជាពលរដ្ឋ ស្ម័គ្រចិត្តចាក់វ៉ាក់សាំង ដែលមានអាយុចាប់ពី ១៨ឆ្នាំឡើង និងបានចុះឈ្មោះជាមួយអាជ្ញាធរឃុំ-សង្កាត់ ក្នុងស្រុកបាធាយ ស្រុកជើងព្រៃ ស្រុកព្រៃឈរ ស្រុកកំពង់សៀម និងក្រុងកំពង់ចាម។ ក្នុងពិធីនេះ ក៏មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត មន្ទីរអង្គភាពពាក់ព័ន្ធ និងអាជ្ញាធរក្រុង-ស្រុកពាក់ព័ន្ធ។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវ«យុទ្ធនាការជាតិចាក់វ៉ាក់សាំង» សំដៅបង្កើតឱ្យមានភាពស៊ាំក្នុងសហគមន៍ទប់ទល់នឹងការឆ្លងរីករាលនៃជំងឺកូវីដ-១៩ នៅក្នុងសហគមន៍។ ផ្តើមចេញពីអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់នេះ រដ្ឋបាលខេត្តបានរៀបចំផែនការខេត្តសម្រាប់ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ជូនបងប្អូនកម្មករ កម្មការិនីតាមបណ្តារោងចក្រ សហគ្រាសនានា និងដល់បងប្អូនប្រជាពលរដ្ឋដែលបានចុះឈ្មោះស្ម័គ្រចិត្តចាក់វ៉ាក់សាំងជាមួយអាជ្ញាធរឃុំ សង្កាត់ ក្នុងស្រុកបាធាយ ស្រុកជើងព្រៃ ស្រុកព្រៃឈរ ស្រុកកំពង់សៀម និងក្រុងកំពង់ចាម។

ជាមួយគ្នានេះ ឯកឧត្តម អភិបាលខេត្ត បានធ្វើការណែនាំដល់អាជ្ញាធរ ត្រូវសហការជាមួយមន្ទីរជំនាញពាក់ព័ន្ធ ក្នុងរៀបចំសណ្តាប់ធ្នាប់ របៀបរៀបរយនៅតាមទីតាំងចាក់វ៉ាក់សាំងនីមួយៗ ដើម្បីបង្ការការចម្លងជំងឺកូវីដ-១៩ ដោយត្រូវអនុវត្តនូវវិធានការសុខាភិបាល រួមទាំងការរក្សាគម្លាតសុវត្តិភាពសម្រាប់បងប្អូនប្រជាពលរដ្ឋដែលមកចាក់វ៉ាក់សាំង។

ឯកឧត្តម អភិបាលខេត្ត បានគូសបញ្ជាក់បន្ថែមថា ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ នៅខេត្តកំពង់ចាមនឹងចាប់ផ្តើមនៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ នៅតាមទីតាំងដែល រដ្ឋបាលខេត្ត បានរៀបចំចំនួន ៦៣ទីតាំង សម្រាប់ចាក់វ៉ាក់សាំងជូនដល់បងប្អូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ នៅតាមបណ្តាក្រុង ស្រុកខាងលើ។ ដោយក្នុងនោះ ត្រូវបានបែងចែកក្រុមគ្រូពេទ្យក្រសួងការពារជាតិទទួលបន្ទុកការចាក់វ៉ាក់សាំងនៅស្រុកបាធាយ មានចំនួន ៣ទីតាំង, មន្ទីរពេទ្យយោធភូមិភាគ២ ទទួលបន្ទុកការចាក់វ៉ាក់សាំងនៅស្រុកជើងព្រៃ មានចំនួន ១៦ទីតាំង ដោយឡែកក្រុមគ្រូពេទ្យនៃមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត ទទួលបន្ទុកចាក់វ៉ាក់សាំងនៅស្រុកព្រៃឈរ មាន១៥ទីតាំង ស្រុកកំពង់សៀម ០៨ទីតាំង និងក្រុងកំពង់ចាម មាន០៤ទីតាំង៕

Leave a Reply