តាកែវ៖ ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាល ខេត្តតាកែវ នៅព្រឹកថ្ងៃចន្ទ ទី ២១ ខែមិថុនា ឆ្នាំ ២០២១ បានអញ្ជើញ ជួប សំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយ ចែកជូនបងប្អូនប្រជាពលរដ្ឋដែលមាន ការខ្វះខាត ស្ថិតនៅក្នុងតំបន់បិទខ្ទប់ ភូមិកំពែងធំ ឃុំកំពែង ចំនួន ១០០គ្រួសារ ។
ក្នុងឱកាសនោះផងដែរ ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាល ខេត្តតាកែវ ក៏បានមាន ប្រសាសន៍ណែនាំដាស់តឿន ដល់បងប្អូនប្រជាពលរដ្ឋ ក្នុងភូមិដែលបិទខ្ទប់ខាងលើបន្តអនុវត្ត ឲ្យបានត្រឹមត្រូវ នូវវិធានការ ការពារខ្លួន ដែលដាក់ចេញដោយក្រសួងសុខាភិបាល និងប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ឲ្យបានត្រឹមត្រូវខ្ជាប់ខ្ជួនបន្តទៀត មិនត្រូវមានការប្រហែសទ្បើយ ព្រោះពួកយើងទាំងអស់គ្នា មិនអាចដឹងថា ជំងឺមួយនេះ វាកំពុងស្ថិតនៅទីណាឬកន្លែងណាមួយនោះឡើយ ដូច្នេះសូមមានការប្រុងប្រយ័ត្ន អោយបានខ្ពស់ទាំអស់គ្នា ។