អភិបាលខេត្តរតនគីរី សំណូមពរបងប្អូនប្រជាពលរដ្ឋក្នុងខេត្តបង្ហាញភាពស្មោះត្រង់ទៅវិញទៅមក ដើម្បីផ្តាច់ការចម្លងមេរោគកូវីដ-១៩ ទ្រង់ធំនៅក្នុងសហគមន៍ខេត្តរតនគិរី

ឯកឧត្តមអភិបាលខេត្តរតនគីរី បានមានប្រសាសន៍ថា អ្វីដែលយើងគិតថាមិនចង់ឲ្យកើតឡើង ពេលនេះវាបានស្តែងចេញមកហើយ គឺការផ្ទុះការចម្លងមេរោគកូវីដ-១៩ ទ្រង់ធំនៅក្នុងសហគមន៍ខេត្តរតនគិរីរបស់យើង។

(រតនគីរី)៖ ឯកឧត្តមអភិបាលខេត្តរតនគីរី បានមានប្រសាសន៍ថា អ្វីដែលយើងគិតថាមិនចង់ឲ្យកើតឡើង ពេលនេះវាបានស្តែងចេញមកហើយ គឺការផ្ទុះការចម្លងមេរោគកូវីដ-១៩ ទ្រង់ធំនៅក្នុងសហគមន៍ខេត្តរតនគិរីរបស់យើង។

ឯកឧត្តមអភិបាលខេត្ត បានបន្តថា កន្លងមកកងកម្លាំងមានសមត្ថកិច្ច មន្ត្រីជំនាញបានខិតខំអស់កម្លាំងកាយចិត្ត ធ្វើយ៉ាងណាមិនឱ្យមានផ្ទុះនៅក្នុងខេត្ត។ ប៉ុន្តែកម្លាំងអានុភាពនៃសត្រូវឥតស្រម៉ោងរបស់យើងមានលក្ខណៈធំធេញ យើងមិនអាចមើលបាននឹងភ្នែក និងបានធ្លាយចូលមកក្នុងសហគមន៍យើង។ស្ថិតក្នុងស្ថានភាពនេះ បន្ថែមលើវិធានការរដ្ឋបាល និងវិធានការសុខាភិបាល គឺទាមទារចាំបាច់បំផុតការចូលរួមពីសំណាក់បងប្អូនប្រជាពលរដ្ឋទាំងអស់ បង្ហាញភាពស្មោះត្រង់ទៅវិញទៅមក ដើម្បីផ្តាច់បានការចម្លងទៅបងប្អូនសាច់ញាតិយើងបន្តទៀត។

ឯកឧ្តតមអភិបាលខេត្តរតនគីរី សូមជូនពរបងប្អូនប្រជាពលរដ្ឋទាំងអស់ ឆ្លងផុតពីដំណាក់កាលដ៏លំបាកនេះជាមួយគ្នា និងសូមកុំភ្លេចវិធានការ ៣កុំ ៣ការពារ ដ៏មានប្រសិទ្ធភាពបំផុតរបស់ប្រមុខដឹកនាំដ៏ឈ្លាសវៃរបស់យើង។

Leave a Reply