(កោះកុង)៖ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញទទួលការឧបត្ថម្ភពី ឯកឧត្តម រស់ សារាំ ព្រះរាជអាជ្ញា នៃអយ្យការ អមសាលាដំបូងខេត្តកោះកុង ដែលបានចូលរួមឧបត្ថម្ភនូវ ថវិកាចំនួន ៥,០០០.០០០រៀល (ប្រាំលានរៀល) ថ្ងៃព្រហស្បតិ៍ ៨ កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ ។
លោកជំទាវអភិបាលខេត្តកោះកុង សូមថ្លែងអំណរគុណចំពោះ ឯកឧត្តម រស់ សារាំ ព្រះរាជអាជ្ញានៃអយ្យការ អមសាលាដំបូងខេត្តកោះកុង ដែលបានចូលរួមឧបត្ថម្ភនូវ ថវិកាចំនួន ៥,០០០.០០០រៀល (ប្រាំលានរៀលប្រគល់ជូន រដ្ឋបាលខេត្ត ដើម្បីចូលរួម ប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ (Covid-19) នឹងឧបត្ថម្ភដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយសារ ដំរីកូវីដ-១៩(Covid-19)និងគ្រោះធម្មជាតិនានា នៅក្នុងខេត្តកោះកុង។