អភិបាលខេត្តកោះកុង និងឯកឧត្តមនាយឧត្តមសេនីយ៍ ប៊ុន លើត បើកកិច្ចប្រជុំរៀបចំផែនការចាក់វ៉ាក់សាំងកូវីដ-១៩ជូនប្រជាពលរដ្ឋទូទាំងខេត្តកោះកុង

លោកជំទាវ មិថុនា ភូថង អភិបាលនៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញស្វាគមន៍ ឯកឧត្តមនាយឧត្តមសេនីយ៍ ប៊ុន លើត រដ្ឋលេខាធិការក្រសួងការពារជាតិ ក្នុងកិច្ចប្រជុំរៀបចំផែនការចាក់វ៉ាក់សាំងកូវីដ-១៩ នៅខេត្តកោះកុង នាពេលខាងមុខដ៏ឆាប់នេះ ដែលមានការចូលរួមពីសំណាកប្រតិភូអមដំណើរ និងក្រុមការងារថ្នាក់ខេត្តពាក់ព័ន្ធ ថ្ងៃព្រហស្បតិ៍ ៨ កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ ។

ខេត្តកោះកុង៖ លោកជំទាវ មិថុនា ភូថង អភិបាលនៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញស្វាគមន៍ ឯកឧត្តមនាយឧត្តមសេនីយ៍ ប៊ុន លើត រដ្ឋលេខាធិការក្រសួងការពារជាតិ ក្នុងកិច្ចប្រជុំរៀបចំផែនការចាក់វ៉ាក់សាំងកូវីដ-១៩ នៅខេត្តកោះកុង នាពេលខាងមុខដ៏ឆាប់នេះ ដែលមានការចូលរួមពីសំណាកប្រតិភូអមដំណើរ និងក្រុមការងារថ្នាក់ខេត្តពាក់ព័ន្ធ ថ្ងៃព្រហស្បតិ៍ ៨ កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ ។

សូមជម្រាបថា រដ្ឋបាលខេត្តកោះកុង គ្រោងនឹងបើកយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនប្រជាពលរដ្ឋទូទាំងខេត្តកោះកុង ចាប់ពីថ្ងៃទី២២ ខែមិថុនាខាងមុខនេះ ដោយចាប់ផ្តើមពី ក្រុងខេមរភូមិន្ទ និងស្រុកមណ្ឌលសីមា រហូតដល់ចប់សព្វគ្រប់តាមផែនការប៉ាន់ស្មានរយៈពេល ១ខែ ១០ថ្ងៃ នៃប្រជាពលរដ្ឋដែលអាចចាក់វ៉ាក់សាំង (១៨ ឆ្នាំឡើងទៅ) ប្រមាណ ៧០.០០០ នាក់ ។

Leave a Reply