ខេត្តកំពង់ចាម រកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ៣១នាក់បន្ថែមទៀត និងមានអ្នកជាសះស្បើយ ៦០នាក់ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

យោងតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តកំពង់ចាមបានឲ្យដឹងថា ក្នុងថ្ងៃ៣១ឧសភា រដ្ឋបាលខេត្តបានចាត់មន្ទីរសុខាភិបាលខេត្តយកសំណាកធ្វើតេស្ដរហ័សកូវីដ-១៩ លើអ្នកសង្ស័យចំនួន២ពាន់៩៤៨នាក់ ដោយទទួលបានលទ្ធផលវិជ្ជមានកូវីដ-១៩ចំនួន៣១នាក់។

ក្នុងនោះចំណោមអ្នកឆ្លងទាំងនោះមាននៅស្រុកកងមាសម្នាក់, ស្រុកស្រីសន្ធរម្នាក់, ស្រុកបាធាយ៧នាក់, ស្រុកកំពង់សៀម៥នាក់, ស្រុកជើងព្រៃ១៦នាក់ និងអ្នកមកពីរាជធានីភ្នំពេញម្នាក់។ អ្នកជំងឺទាំង៣១នាក់នោះ ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យមេគង្គកំពង់ចាម និងវិទ្យាល័យព្រះសីហនុ។ ជាមួយគ្នានោះ រដ្ឋបាលខេត្តកំពុងបន្តស្រាវជ្រាវរកអ្នកដែលប៉ះពាល់ដោយផ្ទាល់ និងប្រយោលបន្ថែមទៀត។

រដ្ឋបាលខេត្តកំពង់ចាមបានអំពាវនាវឲ្យអ្នកដែលពាក់ពន្ធ័នឹងអ្នកជំងឺកូវីដ-១៩ទាំង៣១នាក់នោះ ត្រូវទៅពិនិត្យសុខភាព និងយកសំណាកនៅមន្ទីរពេទ្យបង្អែកដែលស្ថិតនៅជិតផ្ទះ ឬត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់។

ជាមួយគ្នានោះ រដ្ឋបាលខេត្តបានឲ្យដឹងថា នៅថ្ងៃទី៣០ឧសភា ខេត្តកំពង់ចាមមានអ្នកជាសះស្បើយពីជំងឺកូវីដ-១៩ចំនួន៦០ក់ផងដែរ។ គិតត្រឹមថ្ងៃទី៣១ឧសភា ខេត្តកំពង់ចាមមានអ្នកឆ្លងជំកូវីដ-១៩ចំនួន ៨៨២នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយចំនួនា៣១០នាក់ និងនៅសល់ ៥៧២នាក់កំពុងទទួលការព្យាបាល។

Leave a Reply