(រតនគីរី)៖ ឯកឧត្តម ថង សាវុន អភិបាលនៃគណៈអភិបាលខេត្តរតនគិរី បានទទួលសម្ភារពីលោក ហេង លីហុង អគ្គនាយក លី ហុង គ្រុប សម្រាប់ប្រើប្រាស់ក្នុងតម្រូវការចាំបាច់នានាក្នុងយុទ្ធនាការទប់ស្កាត់ជំងឺកូវីដ-១៩។ អំណោយខាងលើរួមមានអង្ករ ២តោន ទឹកត្រី ទឹកស៊ីអ៊ីវ ១០០យួរ មី៥០កេះ និងថវិកាចំនួន ១.០០០ដុល្លារអាមេរិក។
ឯកឧត្តមអភិបាលខេត្ត បានថ្លែងនូវអំណរគុណចំពោះសប្បុរសជន ដែលបានចូលរួមចំណែកជាមួយអាជ្ញាធរខេត្ត បរិច្ចាគនូវធនធានថវិកាផ្ទាល់ខ្លួន ដើម្បីគាំទ្រលើកទឹកចិត្តចំពោះបេសកកម្មការងាររបស់អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ដែលកំពុងបំពេញបេសកកម្មយ៉ាងមមាញឹកក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩ ធានាបាននូវសុខមាលភាពរបស់ពលរដ្ឋទូទៅ និងជំរុញឲ្យស្ថានភាពសេដ្ឋកិច្ច សង្គមមានភាពប្រសើរឡើងវិញ។