(ភ្នំពេញ)៖ រដ្ឋបាលខេត្តប៉ៃលិន នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បង្ហាញប្រវត្តិធ្វើដំណើររបស់អ្នកកើតកូវីដ១៩ មួយរូប ឈ្មោះ គេង រ៉ាវី។
រដ្ឋបាលខេត្តប៉ៃលិន បានឲ្យដឹងថា នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១ ក្រុមឆ្លើយតបបន្ទាប់នៃមន្ទីរសុខាភិបាលខេត្ត បានរកឃើញអ្នកកើតកូវីដ១៩ ឈ្មោះ គេង រ៉ាវី ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ មានអាសយដ្ឋានបច្ចុប្បន្ននៅសង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ មុខរបរអ្នកលក់សំបកកង់រថយន្តក្រុមហ៊ុន Wing Force ៕