ថ្ងៃព្រហស្បតិ៍ ២ កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ លោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង សូមថ្លែងអំណរគុណ ចំពោះលោក ចាង ជីវិញ ប្រធានសភាពាណិជ្ជកម្មខេត្តកោះកុង ដែលបានដឹកនាំសមាជិក ទីប្រឹក្សាសភាពាណិជ្ជកម្មខេត្តកោះកុង និងសមាជិកសមាគមន៍ពាណិជ្ជកម្ម ហឺណាន ព្រមទាំងពាំនាំម៉ាស់ចំនួន ៤០,០០០ ម៉ាស់ ជូនរដ្ឋបាលខេត្តកោះកុង សម្រាប់ប្រើប្រាស់ក្នុងសកម្មភាពប្រយុទ្ធប្រឆាំង និងទប់ស្កាត់ជំងឺកូវីដ-១៩ ដែលបានកំពុងផ្ទុះក្នុងសហគមន៍យ៉ាងធ្ងន់ធ្ងរ នេះបានបញ្ជាក់ទឹកចិត្តសប្បុរស និងការចែករំលែកជាបន្តបន្ទាប់ ជាមួយរដ្ឋបាលលើគ្រប់សកម្មភាពមនុស្សធម៍កន្លងមក របស់សភាពាណិជ្ជខេត្ត៕

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញទទួល ម៉ាស់ចំនួន ៤០,០០០ ម៉ាស់ ពីលោក ចាង ជីវិញ ប្រធានសភាពាណិជ្ជកម្មខេត្តកោះកុង
លោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង សូមថ្លែងអំណរគុណ ចំពោះលោក ចាង ជីវិញ ប្រធានសភាពាណិជ្ជកម្មខេត្តកោះកុង ដែលបានដឹកនាំសមាជិក ទីប្រឹក្សាសភាពាណិជ្ជកម្មខេត្តកោះកុង និងសមាជិកសមាគមន៍ពាណិជ្ជកម្ម ហឺណាន ព្រមទាំងពាំនាំម៉ាស់ចំនួន ៤០,០០០ ម៉ាស់ ជូនរដ្ឋបាលខេត្តកោះកុង សម្រាប់ប្រើប្រាស់ក្នុងសកម្មភាពប្រយុទ្ធប្រឆាំង និងទប់ស្កាត់ជំងឺកូវីដ-១៩ ដែលបានកំពុងផ្ទុះក្នុងសហគមន៍យ៉ាងធ្ងន់ធ្ងរ នេះបានបញ្ជាក់ទឹកចិត្តសប្បុរស និងការចែករំលែកជាបន្តបន្ទាប់ ជាមួយរដ្ឋបាលលើគ្រប់សកម្មភាពមនុស្សធម៍កន្លងមក របស់សភាពាណិជ្ជខេត្ត៕