គ​.​ជ​.​ប : គណបក្សនយោបាយ​ចំនួន ៤ នឹងចូលរួម​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ក្រុង​បូកគោ​នៃ​ខេត្តកំពត​

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បាន​ឲ្យ​ដឹងថា នៅ​ថ្ងៃទី​១២ ខែឧសភា ឆ្នាំ​២០២១ នេះ គណៈកម្មការ​រៀបចំ​កា​របោះ​ឆ្នោត​ខេត្តកំពត​បា​នស​ម្រេច​ទទួលស្គាល់​ជា​ផ្លូវការ​នូវ​ការចុះបញ្ជី​គណបក្សនយោបាយ​ឈរឈ្មោះ​បោះឆ្នោត​និង​បញ្ជី​បេក្ខជន​ឈរឈ្មោះ​របស់​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​។​នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​គ​.​ជ​.​ប​។​

ភ្នំពេញ : គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បាន​ឲ្យ​ដឹងថា នៅ​ថ្ងៃទី​១២ ខែឧសភា ឆ្នាំ​២០២១ នេះ គណៈកម្មការ​រៀបចំ​កា​របោះ​ឆ្នោត​ខេត្តកំពត​បា​នស​ម្រេច​ទទួលស្គាល់​ជា​ផ្លូវការ​នូវ​ការចុះបញ្ជី​គណបក្សនយោបាយ​ឈរឈ្មោះ​បោះឆ្នោត​និង​បញ្ជី​បេក្ខជន​ឈរឈ្មោះ​របស់​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​។​នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​គ​.​ជ​.​ប​។​


​សេចក្តីប្រកាស​បញ្ជាក់ថា សម្រាប់​ការបោះឆ្នោត​លើក​ទី​១ ដើម្បី​ជ្រើសរើស​ក្រុមប្រឹក្សា​ក្រុង​បូកគោ​នៃ​ខេត្តកំពត គណបក្សនយោបាយ ចំនួន ៤ នឹងចូលរួម​ប្រកួតប្រជែង​រួមមាន ៖
១.​គណបក្ស​ប្រជាជន​កម្ពុជា​
២. គណបក្ស​សញ្ជាតិ​កម្ពុជា​
៣. គណបក្ស​យុវជន​កម្ពុជា​
៤. គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​បានបញ្ជាក់​ថា បន្ទាប់ពី​សម្រេច​ទទួល​ស្គាល់​ជា​ផ្លូវការ នូវ​ការចុះបញ្ជី​គណបក្សនយោបាយ​ឈរឈ្មោះ​បោះឆ្នោត និង​បញ្ជី​បេក្ខជន​ឈរឈ្មោះ គណៈ កម្ម​ការរៀបចំ​ការបោះ​ឆ្នោត​ខេត្ត​នឹង​រៀបចំ​ការចាប់​ឆ្នោត​កំណត់​លំដាប់​លេខ​រៀង​គណបក្សនយោបាយ​នៅលើ​សន្លឹកឆ្នោត ដើម្បី​រៀបចំ​ការបោះពុម្ព​សន្លឹកឆ្នោត សម្រាប់​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ក្រុង​បូកគោ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​២៥ ខែកក្កដា ឆ្នាំ​២០២១​។​

​លោក សោម សូ​រី​ដា អគ្គលេខាធិការ​ង​គណៈ​ក​ម្មា​ធិ​ការ​ជាតិ​រៀប​ចការ​បោះឆ្នោត​បាន​មានប្រសាសន៍ប្រាប់ AMS ថា សម្រាប់​ការចុះបញ្ជី​គណបក្សនយោបាយ​និង​បញ្ជី​បេក្ខជន​ឈរឈ្មោះ​បោះ ឆ្នោត​សម្រាប់​ការ បោះឆ្នោត​លើក​ទី​១ ដើម្បី​ជ្រើសរើស​ក្រុមប្រឹក្សា​ក្រុង​បូកគោ នៃ​ខេត្តកំពត គឺ​បានចាប់ផ្តើម​ពីថ្ងៃ​ទី​៦ ដល់​ថ្ងៃទី​១០ ខែឧសភា ហើយ​គិត​មកដល់​ថ្ងៃទី​១០​ខែឧសភា​វេលា​ម៉ោង​៥​និង​៣០​នាទី​ល្ងាច​គឺជា​ថ្ងៃ​ចុងក្រោយ​នៃ​ការចុះបញ្ជី​គណបក្សនយោបាយ​គឺមាន​គណបក្សនយោបាយ​ចំនួន​៤​ដែល​បានដាក់​ពាក្យសុំ​ចូលរួម​ប្រកួតប្រជែង​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ក្រុង​បូកគោ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​២៥ ខែកក្កដា ឆ្នាំ​២០២១​។​
​គណបក្ស​ដែល​ចុះឈ្មោះ មានដូចជា ៖
១. គណបក្ស ប្រជាជន​កម្ពុជា បានដាក់​បេក្ខជន​ពេញសិទ្ធិ​ចំនួន ១៣​រូប និង​បេក្ខជន​បម្រុង​ចំនួន ១៥​នាក់ សរុប​ចំនួន ២៨​នាក់​។
២. គណបក្ស សញ្ជាតិ​កម្ពុជា បានដាក់​បេក្ខជន​ពេញសិទ្ធិ​ចំនួន ១៣​រូប និង​បេក្ខជន​បម្រុង​ចំនួន ១៥​នាក់ សរុប​ចំនួន ២៨​នាក់​។
៣. គណបក្ស គណបក្ស​យុវជន​កម្ពុជា បានដាក់​បេក្ខជន​ពេញសិទ្ធិ​ចំនួន ១៣​រូប និង​បេក្ខជន​បម្រុង​ចំនួន ១៣​នាក់ សរុប​ចំនួន ២៦​នាក់​។​
៤. គណបក្ស ហ្វ៊ុនស៊ិនប៉ិច បានដាក់​បេក្ខជន​ពេញសិទ្ធិ​ចំនួន ១៣​រូប និង​បេក្ខជន​បម្រុង​ចំនួន ១៣​នាក់ សរុប​ចំនួន ២៦​នាក់​។​

​សូម​ជម្រាបជូន​ថា សមាជិក​ក្រុមប្រឹក្សា​ក្រុង​បូកគោ មាន​ចំនួន ១៣ រូប ហើយ​អ្នកបោះឆ្នោត ដែលជា​សមាជិក ក្រុមប្រឹក្សា​សង្កាត់ ក្នុង​មុខតំណែង មាន​ចំនួន ១៧ រូប មកពី​សង្កាត់​ចំនួន ៣ នៃ​ក្រុង​បូកគោ ៕

Leave a Reply