ឯកឧត្តម​ អ៊ុន​ ចាន់ដា​ ៖​ ទោះស្ថិតក្នុងបរិបទ​កូវីដ-១៩ សាខាកាកបាទក្រហមខេត្តកំពង់ចាម នៅតែពុះពារធ្វើសកម្មភាព រហូតសម្រេចបានលទ្ធផលគួរជាទីមោទនៈ

ក្នុង​កិច្ចប្រជុំបូកសរុបលទ្ធផលសកម្មភាពការងារ រយៈពេល ៣ខែដើមឆ្នាំ និងទិសដៅសម្រាប់អនុវត្តការងារបន្ត ត្រីមាសទី២ ឆ្នាំ២០២១​ នាព្រឹក​ថ្ងៃ​ទី​២៨​ ខែមេសា​ នេះ​ ឯកឧត្តម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ និង​ប្រធាន​គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត​ បាន​​ថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំ រួមទាំងមន្ត្រីក្រុមប្រតិបត្តិ ដែលបានខិតខំបំពេញភារកិច្ចយ៉ាងសកម្ម ធ្វើជាសេនាធិការឲ្យគណៈកម្មាធិការសាខា ក្នុងការដឹកនាំជំរុញធ្វើ​ឲ្យ​វិស័យស្នូលទាំង ៤ របស់កាកបាទក្រហមកម្ពុជា រយៈពេល ១ត្រីមាស ដើមឆ្នាំ២០២១នេះ ទោះបីជាត្រូវប្រឈមនឹងហានិភ័យនៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ យ៉ាងណាក្តី ក៏សាខាបានពុះពារធ្វើសកម្មភាពរហូតសម្រេចបានលទ្ធផលគួរជាទីមោទនៈ ជាពិសេសការផ្តល់ជំនួយសង្រ្គោះ ក៏ដូចជា​ការផ្តល់អំណោយមនុស្សធម៌ ជូនជនរងគ្រោះ និងជនងាយរងគ្រោះ បានទាន់ពេលវេលា ស្របតាមទិសស្លោក" ទីណាមានទុក្ខលំបាក ទីនោះ មានកាកបាទក្រហមកម្ពជា " ។

ខេត្ដកំពង់ចាម​៖ ក្នុង​កិច្ចប្រជុំបូកសរុបលទ្ធផលសកម្មភាពការងារ រយៈពេល ៣ខែដើមឆ្នាំ និងទិសដៅសម្រាប់អនុវត្តការងារបន្ត ត្រីមាសទី២ ឆ្នាំ២០២១​ នាព្រឹក​ថ្ងៃ​ទី​២៨​ ខែមេសា​ នេះ​ ឯកឧត្តម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ និង​ប្រធាន​គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត​ បាន​​ថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំ រួមទាំងមន្ត្រីក្រុមប្រតិបត្តិ ដែលបានខិតខំបំពេញភារកិច្ចយ៉ាងសកម្ម ធ្វើជាសេនាធិការឲ្យគណៈកម្មាធិការសាខា ក្នុងការដឹកនាំជំរុញធ្វើ​ឲ្យ​វិស័យស្នូលទាំង ៤ របស់កាកបាទក្រហមកម្ពុជា រយៈពេល ១ត្រីមាស ដើមឆ្នាំ២០២១នេះ ទោះបីជាត្រូវប្រឈមនឹងហានិភ័យនៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ យ៉ាងណាក្តី ក៏សាខាបានពុះពារធ្វើសកម្មភាពរហូតសម្រេចបានលទ្ធផលគួរជាទីមោទនៈ ជាពិសេសការផ្តល់ជំនួយសង្រ្គោះ ក៏ដូចជា​ការផ្តល់អំណោយមនុស្សធម៌ ជូនជនរងគ្រោះ និងជនងាយរងគ្រោះ បានទាន់ពេលវេលា ស្របតាមទិសស្លោក” ទីណាមានទុក្ខលំបាក ទីនោះ មានកាកបាទក្រហមកម្ពជា ” ។

ថ្លែងក្នុង​កិច្ចប្រជុំ​នេះដែរ ឯកឧត្តម​ អ៊ុន​ ចាន់ដា​ ក្នុង​នាម​ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត​កំពង់ចាម​ បានណែនាំ​ដល់​មន្ត្រី​ពាក់ព័ន្ធ​ ឲ្យ​ពង្រឹងភាពជាម្ចាស់ការរបស់សាខា-អនុសាខាក្រុង-ស្រុក ក្នុងការត្រៀមបង្ការ ការឆ្លើយតប និងកសាងភាពធន់មាំនៅសហគមន៍ ។ ទន្ទឹមនោះ ត្រូវពង្រឹងការគ្រប់គ្រងមូលនិធិ គ្រប់គ្រង ចំណូល ចំណាយ ការទូទាត់ ឲ្យ​មានតម្លាភាព និងគណនេយ្យភាពផងដែរ ។​

ឯកឧត្តមប្រធានគណៈកម្មាធិការសាខា បាន​ជំរុញ​ដល់​អ្នក​ពាក់ព័ន្ធ​ ត្រូវយកចិត្តទុកដាក់ បន្តសហការ​ ក្នុងការអប់រំផ្សព្វផ្សាយអំពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក រួមជាមួយការបន្តផ្សព្វផ្សាយ​នូវវិធានការ ” ៣ការពារ ៣កុំ និង២ចូលរួម ” របស់រាជរដ្ឋាភិបាលកម្ពុជា និងវិធានការ ការណែនាំនានា របស់ក្រសួងសុខាភិបាល ក៏ដូចជារដ្ឋបាលខេត្ត ដើម្បីកាត់ផ្តាច់ខ្សែចម្លងនៃវីរុសកូរ៉ូណាបម្លែងថ្មី និងរួមគ្នាបន្តសកម្មភាពប្រយុទ្ធប្រឆាំងនឹងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ដើម្បីបញ្ចប់ព្រឹត្តិការណ៍សហគមន៍ ២០-កុម្ភៈ នៅកម្ពុជា​ ។

ជាមួយ​គ្នានោះ​ ឯកឧត្តម អ៊ុន ចាន់ដា ក៏បានធ្វើការអំពាវនាវ ដល់សប្បុរសជន ក្នុងវិស័យរដ្ឋ- វិស័យឯកជន សូមមេត្តាជួយឧបត្ថម្ភគាំទ្រដល់សាខា ដោយសទ្ធាជ្រះថ្លា ក្នុងស្មារតីនៃវប្បធម៌ចែករំលែក ដើម្បីសាខា បន្តផ្តល់សេវាកម្មមនុស្សធម៌ ប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវិដ-១៩ និងកសាងភាពធន់របស់សង្គមជាតិ ក៏ដូចជា ត្រៀមឆ្លើយតប ជួយជនរងគ្រោះដោយមហន្តរាយផ្សេងៗ និងជនងាយរងគ្រោះ ដែលជួបការលំបាកក្នុងជីវភាពប្តចាំថ្ងៃ ក្នុងទូទាំងខេត្តកំពង់ចាម​ផងដែរ​ ៕

Leave a Reply