តើ​អ្នកធ្វើដំណើរ​ចេញពី​តំបន់​ដែលមាន​ផ្ទុះ​ការឆ្លង​រាលដាល​ធ្ងន់ធ្ងរ​នៃ​ជំងឺ​កូ​វីដ​-១៩ ទៅកាន់​ខេត្ត​ដទៃ ត្រូវអនុវត្ត​ដូចម្តេច​?

ឯកឧត្តម គឹម សន្តិភាព រដ្ឋលេខាធិការ និង​ជាម​ន្ត្រី​នាំពាក្យ​ក្រសួង យុត្តិធម៌​ នៅ​ថ្ងៃទី​២៦ ខែមេសា ឆ្នាំ​២០២១​នេះ បានធ្វើការ​ពន្យល់​ណែនាំ​ដល់​អ្នកធ្វើដំណើរ​ចេញពី​តំបន់​ដែលមាន​ផ្ទុះ​ការឆ្លង​រាលដាល​ធ្ងន់ធ្ងរ​នៃ​ជំងឺ​កូ​វីដ​-១៩ ទៅកាន់​ខេត្ត ដទៃទៀត​ដែល​ត្រូវអនុវត្ត​ខ្លួន​ឱ្យបាន​ត្រឹមត្រូវ​។​

ឯកឧត្តម គឹម សន្តិភាព រដ្ឋលេខាធិការ និង​ជាម​ន្ត្រី​នាំពាក្យ​ក្រសួង យុត្តិធម៌​ នៅ​ថ្ងៃទី​២៦ ខែមេសា ឆ្នាំ​២០២១​នេះ បានធ្វើការ​ពន្យល់​ណែនាំ​ដល់​អ្នកធ្វើដំណើរ​ចេញពី​តំបន់​ដែលមាន​ផ្ទុះ​ការឆ្លង​រាលដាល​ធ្ងន់ធ្ងរ​នៃ​ជំងឺ​កូ​វីដ​-១៩ ទៅកាន់​ខេត្ត ដទៃទៀត​ដែល​ត្រូវអនុវត្ត​ខ្លួន​ឱ្យបាន​ត្រឹមត្រូវ​។​

​ការលើកឡើង​របស់ឯកឧត្តម​រដ្ឋលេខាធិការ​ បានធ្វើ​ឡើង​ដើម្បី​ពន្យល់​បន្ថែម​ពី​សេចក្តីណែនាំ​រាជរដ្ឋាភិបាល​កម្ពុជា ​ក្នុងការ​ការពង្រឹង​ការអនុវត្ត​វិធានការ​ដើម្បី​ទប់ស្កាត់​ការឆ្លង រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ និង​ការពង្រឹង​ការអនុវត្ត​វិធានការ​នៅក្នុង​ភូមិសាស្ត្រ​ដែល​ត្រូវ បាន​បិទ​ខ្ទប់​។​

​ក្នុង​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់ខ្លួន ឯកឧត្តម គឹម សន្តិភាព បាន​បញ្ជាក់ថា ​សម្រាប់​អ្នកធ្វើដំណើរ ចេញពី​តំបន់​ដែលមាន​ផ្ទុះ​ការឆ្លង​រាលដាល​ធ្ងន់ធ្ងរ​ នៃ​ជំងឺ​កូ​វីដ​-១៩ ទៅកាន់​ខេត្ត​ដទៃ ត្រូវ​៖

-​យក​សំណាក និង​ធ្វើ​ច​ត្តា​ឡី​ស័ក ចំពោះ​អ្នកធ្វើដំណើរ​ដែល​វិល​ត្រឡប់មក​រស់នៅ ឬ​ស្នាក់នៅ​រយៈពេល​វែង​ (​រយៈពេល​ចាប់ពី​១​សប្តាហ៍​ឡើងទៅ​)។

-​យក​សំណាក និង​ត្រូវ​រាយការណ៍ ​អំពី​ទីកន្លែង​ស្នាក់នៅ​ជូន​អាជ្ញា​ធរមាន​សមត្ថកិច្ច ចំពោះ​អ្នកធ្វើដំណើរ​បំពេញការងារ អ្នកធ្វើដំណើរ​ឆ្លងកាត់ ឬ​អ្នកធ្វើដំណើរ​ស្នាក់ នៅ​រយៈពេល​ខ្លី (​តិចជាង​១​សប្តាហ៍​) ។​

​លទ្ធផល​នៃ​ការវិភាគ​រហ័សរ​កមេ​រោគ​កូ​វីដ​-១៩ ដែល​អនុវត្ត​នៅក្នុង​ភូមិសាស្ត្រ នៃ​ខេត្ត​មួយ មាន​សុពលភាព​សម្រាប់​ភូមិសាស្ត្រ​នៃ​ខេត្ត​ដទៃ នៅក្នុង​ថ្ងៃ​តែមួយ​។

​គួរ​បញ្ជាក់ថា​សេចក្តីណែនាំ​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុងការ​ពង្រឹង​ការអនុវត្ត​វិធានការ​ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ និង​ការពង្រឹង​ការអនុវត្ត​វិធានការ​នៅក្នុង ភូមិសាស្ត្រ​ដែល​ត្រូវបាន​បិទ​ខ្ទប់​នោះបាន​បញ្ជាក់ដែរថា ចំពោះ​អ្នកធ្វើដំណើរ​ដែល មាន​លិខិត​បញ្ជា​បេសកកម្ម​របស់​ស្ថាប័ន​សាធារណៈ ឬ​អ្នកធ្វើដំណើរ​ឆ្លងកាត់ ឬ​អ្នកធ្វើ ដំណើរ​ស្នាក់នៅ​រយៈពេល ខ្លី (​តិចជាង​១​សប្តាហ៍​) គណៈ​អភិបាលខេត្ត​ដោយ​សហការ ជាមួយ​មន្ត្រី​សុខាភិបាល ត្រូវ​រៀបចំ​ការយក​សំណាក ទៅ​វិភាគ​រហ័ស​រកម​រោគ​កូ​វីដ​-១៩​។

ក្នុងករណី​ដែល​រកឃើញថា​វិជ្ជមាន​មេរោគ​កូ​វីដ​-១៩ គណៈ​អភិបាលខេត្ត ដោយ​សហការ​ជាមួយ​មន្ត្រី​សុខាភិបាល ត្រូវអនុវត្ត​នីតិវិធី​បន្ត​ផ្នែក​សុខាភិបាល​។ ផ្ទុយទៅវិញ ក្នុងករណី​ដែល​ពុំ រកឃើញ​វិជ្ជមាន​មេរោគ​កូ​វីដ​-១៩ អ្នកធ្វើដំណើរ​នោះ​ត្រូវ បានអនុញ្ញាត​ឱ្យចូល​ទៅ​ស្នាក់នៅ និង​បំពេញការងារ ដោយ​ត្រូវ​ជូនដំណឹង​អំពី​ទីកន្លែង ស្នាក់នៅ​ដល់​អាជ្ញាធរ​ដែនដី​មាន​សមត្ថកិច្ច និង​ត្រូវអនុវត្ត​វិធានការ​សុខាភិបាល នានា ដូចជា ការពាក់​ម៉ាស និង​ការរក្សា​គម្លាត​សុវត្ថិភាព នៅក្នុង​អំឡុង​ពេលដែល​ខ្លួន ស្នាក់នៅ​។ លទ្ធផល នៃ​ការវិភាគ​រហ័សរ​កមេ​រោគ​កូ​វីដ​-១៩ ដែល​អនុវត្ត​នៅក្នុង ភូមិសាស្ត្រ នៃ​ខេត្ត​មួយ មាន​សុពលភាព​សម្រាប់ ភូមិសាស្ត្រ​នៃ​ខេត្ត​ដទៃ នៅក្នុង​ថ្ងៃ​តែមួយ​៕

Leave a Reply