តំណាង WHO ប្រចាំកម្ពុជា៖ យើងដឹងថា វាមិនទាន់យឺតពេលទេ ក្នុងការបង្វែរស្ថានការណ៍ ឲ្យល្អប្រសើរឡើងវិញបាន

អង្គការសុខភាពពិភពលោក (WHO) ប្រចាំកម្ពុជា បានលើកឡើងថា ប្រទេសកម្ពុជានៅតែ មាន សង្ឃឹម បើទោះបីជាតួរលេខ​ក្នុងពិភពលោក ក៏ដូចជានៅក្នុងប្រទេសកម្ពុជា បានបង្ហាញពីស្ថានភាពជំងឺកូវីដ-១៩ ដ៏អាក្រក់ក៏ដោយ។

(ភ្នំពេញ)៖ អង្គការសុខភាពពិភពលោក (WHO) ប្រចាំកម្ពុជា បានលើកឡើងថា ប្រទេសកម្ពុជានៅតែ មាន សង្ឃឹម បើទោះបីជាតួរលេខ​ក្នុងពិភពលោក ក៏ដូចជានៅក្នុងប្រទេសកម្ពុជា បានបង្ហាញពីស្ថានភាពជំងឺកូវីដ-១៩ ដ៏អាក្រក់ក៏ដោយ។

យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់តំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា បានឲ្យដឹងថា នៅទូទាំងសកលលោក ចំនួនករណីវិជ្ជ​មានវីរុស​កូវីដ​-១៩ថ្មី ក្នុងមួយសប្ដាហ៍បានកើនឡើងជិតទ្វេរដង ក្នុងរយៈពេលពីរខែកន្លងមកនេះ ដែលនេះកំពុងឈាន ដល់​អត្រាឆ្លងខ្ពស់បំផុតមិនធ្លាប់មានកន្លងមក។

ខណៈនេះនៅក្នុងប្រទេសកម្ពុជា មានការកើនឡើងគួរឲ្យកត់សម្គាល់ នូវករណីឆ្លងថ្មីនៅក្នុងរយៈពេល​ប៉ុន្មាន​សប្ដាហ៍​កន្លងមកនេះ ដោយក្នុងរយៈពេល៧ថ្ងៃចុងក្រោយនេះ ចំនួនករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី មានចន្លោះ​ពី២៩១នាក់ ទៅ៦៥៥នាក់ ក្នុងមួយថ្ងៃ។

យ៉ាងណាក៏ដោយ លោកស្រីវេជ្ជបណ្ឌិត លី អៃឡាន តំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា បាន​លើក​ឡើង​ថា «យើងដឹងថា វាមិនទាន់យឺតពេលទេ ក្នុងការបង្វែរស្ថានការណ៍ឲ្យល្អប្រសើរឡើងវិញបាន។ យើងនៅតែមានសង្ឃឹមជានិច្ច ដរាបណាកម្ពុជារួមគ្នាធ្វើសកម្មភាពជាធ្លុងមួយ ជាមួយប្រជាជាតិមួយ និងសង្គមតែមួយ ដែលប្ដេជ្ញាចិត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដោយសាមគ្គីភាព»៕ 

Leave a Reply