អភិបាលខេត្តកោះកុង ចុះពិនិត្យ និងសួរសុខទុក្ខមន្ត្រីរាជការដែលមកចូលរួមចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩  សម្រាប់ ដូសទី២ 

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចុះពិនិត្យ និងសួរសុខទុក្ខមន្ត្រីរាជការ បុគ្គលិកអង្គការ បុគ្គលិកក្រុមហ៊ុន ធនាគារ ផ្ទះសំណាក់ និងបុគ្គលិកក្រៅប្រព័ន្ធ នៅក្នុងខេត្តកោះកុង ដែលមកចូលរួមចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ សម្រាប់ ដូសទី២ ដែលគាំទ្រដោយក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី នៅក្នុងបរិវេណសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង ថ្ងៃសៅរ៍ ១៣ កើត ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ ។

(កោះកុង)៖ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចុះពិនិត្យ និងសួរសុខទុក្ខមន្ត្រីរាជការ បុគ្គលិកអង្គការ បុគ្គលិកក្រុមហ៊ុន ធនាគារ ផ្ទះសំណាក់ និងបុគ្គលិកក្រៅប្រព័ន្ធ នៅក្នុងខេត្តកោះកុង ដែលមកចូលរួមចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩  សម្រាប់ ដូសទី២  ដែលគាំទ្រដោយក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី នៅក្នុងបរិវេណសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង ថ្ងៃសៅរ៍ ១៣ កើត ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ ។

លោកជំទាវអភិបាលខេត្ត បានលើកឡើងថា ឆ្លៀតឱកាសនេះ  ខ្ញុំសូមថ្លែងអំណរគុណ យ៉ាង ជ្រាលជ្រៅ  និងកោតសរសេីរចំពោះក្រុមគ្រូពេទ្យស្ម័គ្រចិត្ត  ឯកឧត្តម  ហ៊ុន  ម៉ានី  ដែលបានលះបង់ទាំងកម្លាំងកាយ ចិត្តខិតខំប្រឹងប្រែង ចូលរួមជាមួយយុទ្ធនាការចាក់វ៉ាក់សាំងបង្ការកូវីដ ១៩ និងផ្តល់ភាពកក់ក្តៅ និងស្នាមញញឹមទៅដល់បងប្អូនប្រជាពលរដ្ឋដែលបានចូលមកទទួលវ៉ាក់សាំង  ដើម្បីការពារអាយុជីវិត សុខភាពប្រជាពលរដ្ឋគ្រប់រូប ក្នុងទឹកដី ខេត្តកោះកុង ៕

Leave a Reply