រដ្ឋបាលខេត្តត្បូងឃ្មុំ បង្ហាញអត្តសញ្ញាណអ្នកកើតជំងឺកូវីដ១៩ម្នាក់ ដែលទើបរកឃើញថ្មី នៅស្រុកពញាក្រែក

រដ្ឋបាលខេត្តត្បូងឃ្មុំ បានចេញសេចក្ដីជូនដំណឹង បង្ហាញអត្តសញ្ញាណអ្នកកើតជំងឺកូវីដ១៩ម្នាក់ ដែលទើបរកឃើញថ្មី ឈ្មោះ គ្រាច រ៉ាំ អាយុ២៤ឆ្នាំ រស់នៅភូមិកោងកាងទី១ ឃុំកោងកាង ស្រុកពញាក្រែក។

 (ត្បូងឃ្មុំ)៖ រដ្ឋបាលខេត្តត្បូងឃ្មុំ បានចេញសេចក្ដីជូនដំណឹង បង្ហាញអត្តសញ្ញាណអ្នកកើតជំងឺកូវីដ១៩ម្នាក់ ដែលទើបរកឃើញថ្មី ឈ្មោះ គ្រាច រ៉ាំ អាយុ២៤ឆ្នាំ រស់នៅភូមិកោងកាងទី១ ឃុំកោងកាង ស្រុកពញាក្រែក។

រដ្ឋបាលខេត្តត្បូងឃ្មុំ បានបញ្ជាក់ថា មន្ដ្រីស្រាវជ្រាវរកឃើញអ្នកប៉ះពាល់ជាមួយ អ្នកជំងឺកូវីដនេះ ចំនួន៤៦នាក់បន្ថែមទៀត ក្នុងនោះមាន ១២នាក់ប៉ះពាល់ផ្ទាល់ និង៣៤នាក់ប៉ះពាល់ប្រយោល។ រដ្ឋបាលខេត្តក៏បានបញ្ជាក់អំពីប្រវត្តិ នៃការធ្វើដំណើររបស់គាត់មុន ពេលរកឃើញជំងឺនេះផងដែរ។

ជាមួយគ្នានេះ រដ្ឋបាលខេត្តត្បូងឃ្មុំ បាននិងកំពុងចាត់វិធានការបន្ដស្រាវជ្រាវ រកបុគ្គលប៉ះពាល់ផ្ទាល់ ឬប្រយោល និងកំណត់មុខសញ្ញាទីតាំងពាក់ព័ន្ធផ្សេងទៀត៕

Leave a Reply