ពលរដ្ឋ០៧នាក់ ជិះម៉ូតូលួចឆ្លងចូលមកខេត្តរតនគិរី គេចពីគោលដៅត្រួតពិនិត្យការចេញចូលខេត្ត ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនត្រង់ចំណុចក្របីជ្រុំ នៅផ្លូវជាតិលេខ៧៨ចាស់

នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម ថង សាវុន អភិបាលនៃគណៈអភិបាលខេត្តរតនគិរី បានដឹកនាំកម្លាំង ចុះពិនិត្យផ្ទាល់លើទីតាំងដើម្បីដាក់គោលដៅត្រួតពិនិត្យ ការអនុវត្តសេចក្តីសម្រេច ស្តីពីការបន្តហាមឃាត់ការធ្វើដំណើរឆ្លងខេត្ត នៅទូទាំងប្រទេស ជាបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ចំណុចព្រំប្រទល់ខេត្តរតនគិរី នឹងខេត្តស្ទឹងត្រែង (ចំណុចក្របីជ្រុំ ផ្លូវជាតិលេខ៧៨ចាស់)។ ក្នុងពេលចុះបំពេញបេសកកម្មនេះផងដែរ អាជ្ញាធរមានសមត្ថកិច្ចក៏បានឃាត់ខ្លួនពលរដ្ឋចំនួន០៧នាក់ ដែលលួចធ្វើដំណើរដោយមធ្យោបាយម៉ូតូផ្ទាល់ខ្លួន មកពីខេត្តត្បូងឃ្មុំ និងបានជិះពង្វាងគោលដៅត្រួតពិនិត្យរបស់សមត្ថកិច្ចគល់ស្ពានស្រែពក ផ្លូវជាតិលេខ៧៨ថ្មី ដោយធ្វើដំណើរតាមច្រកផ្លូវជាតិ៧៨ចាស់វិញ។

ពលរដ្ឋទាំង០៧នាក់ខាងលើមានរាយនាមដូចខាងក្រោម៖

១/ ឈ្មោះ ហៀត រីម៉ាលី ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរឥស្លាម មានទីលំនៅបច្ចុប្បន្នភូមិជើងឡ ឃុំគរ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ

២/ ឈ្មោះ រ៉ុន អ៉ីទ្រេះ ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរឥស្លាម មានទីលំនៅបច្ចុប្បន្នភូមិចាងរ៉ា ឃុំបាតាង ស្រុកលំផាត់ ខេត្តរតនគិរី

៣/ ឈ្មោះ ម៉ាត់ ប៉ាត់ត្រី ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរឥស្លាម មានទីលំនៅបច្ចុប្បន្នភូមិចាងរ៉ា ឃុំបាតាង ស្រុកលំផាត់ ខេត្តរតនគិរី

៤/ ឈ្មោះ ម៉ាន ហ៊ីត ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរឥស្លាម មានទីលំនៅបច្ចុប្បន្នភូមិកាឡែង ឃុំបាតាង ស្រុកលំផាត់ ខេត្តរតនគិរី

៥/ ឈ្មោះ ម៉ាត់ គ្រីម ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរឥស្លាម មានទីលំនៅបច្ចុប្បន្នភូមិថ្មី សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី

៦/ ឈ្មោះ រ៉ុន រ៉ហ៊ីម៉ាស់ ភេទស្រី អាយុ២៤ឆ្នាំ ជនជាតិខ្មែរឥស្លាម មានទីលំនៅបច្ចុប្បន្នភូមិកាពប្រាំទី១ ឃុំកាពប្រាំ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ

៧/ ឈ្មោះ ហា រ៉ីន ភេទប្រុស អាយុ៦ឆ្នាំ ជនជាតិខ្មែរឥស្លាម មានទីលំនៅបច្ចុប្បន្នភូមិកាពប្រាំទី១ ឃុំកាពប្រាំ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ

បច្ចុប្បន្នប្រជាពលរដ្ឋទាំង ០៧នាក់ ត្រូវបានអាជ្ញាធរស្រុកកូនមុំ នាំយកមកដាក់ចត្តាឡីស័កនៅមណ្ឌលវិទ្យាល័យត្រពាំងក្រហម ចំនួន១៤ថ្ងៃ មុននឹងបន្តអនុវត្តនីតិវិធី។ ក្នុងនាមអាជ្ញាធរខេត្តរតនគិរី ឯកឧត្តមអភិបាលខេត្ត អំពាវនាវជាថ្មីម្តងទៀត ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមមេត្តាគោរពតាមវិធានការរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី ដែលបានដាក់ចេញកន្លងមក ដើម្បីយើងអាចគ្រប់គ្រងបានសភាពការណ៍ និងកាត់ផ្តាច់នៃការចម្លងមេរោគកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ដើម្បីឈានទៅរកប្រក្រតីភាពឡើងវិញនាពេលខាងមុខនេះ។

Leave a Reply