អភិបាលខេត្តប៉ៃលិន៖ រាល់ការរឹតបន្តឹងទាំងឡាយគឺដើម្បីការពារ សុវត្តិភាព សុខភាព របស់ពុកម៉ែបងប្អូនតែប៉ុណ្ណោះ, យើងត្រូវចូលរួមទាំងអស់គ្នាទើបឆ្លងផុតគ្រាលំបាកនាពេលនេះ

លោកជំទាវ បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានសរសេរនៅក្នុងបណ្តាញសង្គមផ្ទាល់ខ្លួន ថា ៖ រាល់ការរឹតបន្តឹងទាំងឡាយគឺដើម្បីការពារ សុវត្តិភាព សុខភាព របស់ពុកម៉ែបងប្អូនតែប៉ុណ្ណោះ និងសូមអោយបងប្អូនយើងត្រូវចូលរួមទាំងអស់គ្នា ទើបឆ្លងផុតគ្រាលំបាកនាពេលនេះ។ យើងត្រូវ អត់ធ្មត់លំបាកបន្តិច ស៊ូទ្រាំបន្តិច បើមិនមានការចាំបាច់ សូមកុំចេញក្រៅ។

(ប៉ៃលិន)៖ លោកជំទាវ បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានសរសេរនៅក្នុងបណ្តាញសង្គមផ្ទាល់ខ្លួន ថា ៖ រាល់ការរឹតបន្តឹងទាំងឡាយគឺដើម្បីការពារ សុវត្តិភាព សុខភាព របស់ពុកម៉ែបងប្អូនតែប៉ុណ្ណោះ និងសូមអោយបងប្អូនយើងត្រូវចូលរួមទាំងអស់គ្នា ទើបឆ្លងផុតគ្រាលំបាកនាពេលនេះ។ យើងត្រូវ អត់ធ្មត់លំបាកបន្តិច ស៊ូទ្រាំបន្តិច បើមិនមានការចាំបាច់ សូមកុំចេញក្រៅ។

អភិបាលខេត្តប៉ៃលិន បានបន្តថា គ្រប់វិធានការរបស់ ប្រមុខរាជរដ្ឋាភិបាល នឹងកងកម្លាំងយើងទាំងអស់ នៅតាមគោលដៅ ពួកគាត់ស៊ូទ្រាំលំបាកខ្លាំងណាស់ ហាលភ្លៀង ហាលខ្យល់ ស៊ូទ្រាំនិង កំដៅថ្ងៃ តើបេសកម្មទាំងអស់នេះដើម្បីអ្វី ? គឺដើម្បីការពារ សុវតិ្តភាព សុខភាពការប្រយុទ្ធទប់ស្កាត់ការឆ្លងមេរោគ កូវីដ-១៩ ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់។

លោកជំទាវអភិបាលខេត្តប៉ៃលិន បានបន្តទៀតថា៖ បើយើងមិនរួមគ្នាអនុវត្តន៍តាមការណែនាំនោះទេ ខ្មែរនឹងចាញ់ តែបើយើងចូលរួមគោរពអនុវត្តន៍ទាំងអស់គ្នា ខ្មែរនិងឈ្នះ ក្រុមការងារយើងដឹងថា ពុកម៉ែបងប្អូនជួបបញ្ហាលំបាក តែប្រមុខរដ្ឋាភិបាល ដឹកនាំដោយ សម្តេចតេជោ ហ៊ុនសែន រួមទាំងសហការីទាំងអស់ មានការលំបាក ជាងពុកម៉ែបងប្អូនខ្លាំងណាស់។

លោកជំទាវ បាន ស្រីមុំ បានបន្តថា៖ ទោះបី ស្ថិតក្នុងកាល:ទេស:លំបាកយ៉ាងណា សម្តេចតេជោ ហ៊ុនសែន មិនមានទម្លាប់ទុកចោលពុកម៉ែបងប្អូនកូនចៅរបស់សម្តេច ជាង១៦លាននាក់អោយនៅលំបាក ឯកោដោយមិនបានជួយសង្គ្រោះ ដោះស្រាយបញ្ហានោះទេ។

លោកជំទាវអភិបាលខេត្ត អំពាវនាវ សូមពុកម៉ែបងប្អូន រក្សាភាពស្ងប់ស្ងាត់ ស៊ូទ្រាំបន្តិច នោះយើងនឹងឆ្លងផុតគ្រាលំបាកមួយនេះក្នុងពេលឆាប់ៗខាងមុខនេះ ។

លោកជំទាវអភិបាលខេត្ត បានមានប្រសាសន៍ថា​៖ រាល់ការចូលរួមគោរពអនុវត្តន៍តាមការណែនាំទាំងឡាយគឺជាការចូលរួមដ៍ធំធេងរបស់ពុកម៉ែបងប្អូនប្រជាពលរដ្ឋគ្រប់រូប ជាមួយប្រមុខរាជ រដ្ឋាភិបាល ដើម្បីប្រទេសនឹងសង្គមជាតិយើង ។

អភិបាលខេត្តប៉ៃលិន សូមគោរពជូនពរ ដល់ប្រជាជនកម្ពុជាយើងទាំងអស់ទទួលបានសុខភាពល្អ ទទួលបានជោគជ័យក្នុងការប្រយុទ្ធទប់ស្កាត់ជាមួយមេរោគ កូវីដ-១៩ ដ៍ចង្រៃនេះ អោយរលាយបាត់នាពេលឆាប់ៗខាងមុខនេះ។

Leave a Reply