អភិបាលខេត្តរតនគីរី ប្រកាសបរិច្ចាគប្រាក់បៀវត្ស រយៈពេល ៦ ខែជូនគណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងកូវីដ-១៩

យោងតាមបណ្តាញសង្គមរបស់ឯកឧត្តម ថង សាវុន អភិបាលនៃគណៈអភិបាលខេត្តរតនគិរី បានប្រកាសបរិច្ចាគប្រាក់បៀវត្សចំនួន ៥០% រយៈពេល ៦ ខែ ដោយគិតចាប់ពីខែកក្កដា ដល់ខែធ្នូ ឆ្នាំ២០២១។

(រតនគីរី)៖ យោងតាមបណ្តាញសង្គមរបស់ឯកឧត្តម ថង សាវុន អភិបាលនៃគណៈអភិបាលខេត្តរតនគិរី បានប្រកាសបរិច្ចាគប្រាក់បៀវត្សចំនួន ៥០% រយៈពេល ៦ ខែ ដោយគិតចាប់ពីខែកក្កដា ដល់ខែធ្នូ ឆ្នាំ២០២១។

សូមបញ្ជាក់ថា ឯកឧត្តម ថង សាវុន អភិបាលខេត្តរតនគីរី បានបរិច្ចាគនេះ ជាដំណាក់កាលទី៣ ដែលឯកឧត្តមបានបរិច្ចាកប្រាក់ខែជូនគណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងកូវីដ-១៩

– លើកទី១ ចំនួន ១០០% រយៈពេល ៧ខែ ចាប់ពីខែឧសភា ដល់ខែវិច្ឆិកា ឆ្នាំ២០២០

– លើកទី២ ចំនួន ១.០០០.០០០រៀល រយៈពេល ៥ខែ ចាប់ពីខែកុម្ភៈ ដល់ខែមិថុនា ឆ្នាំ២០២១  និង

– លើកទី៣ ចំនួន ៥០% រយៈពេល ៦ខែ ចាប់ពីខែកក្កដា ដល់ខែធ្នូ ឆ្នាំ២០២១។

Leave a Reply