អ្នកនាំពាក្យក្រសួងសុខាភិបាល លោកជំទាវ ឱ វណ្ណឌីន បានបញ្ជាក់ថា សុំមកចាក់នៅកន្លែងដែលបានចាក់លើកទី១វិញ ព្រោះ៖
១. ទិន្នន័យលោកអ្នកនៅទីនោះស្រាប់។
២. វ៉ាក់សាំងលេីកទីពីរក៏បានរក្សាទុកនៅកន្លែងចាក់លើកទី១ដែរ។
៣. ការផ្ទៀងផ្ទាត់ចាំបាច់ត្រូវធ្វើនៅកន្លែងចាក់លើកទី១ ដើម្បីបញ្ជាក់ថាអ្នកដែលបានចាក់លើកទី១ បានមកចាក់លើកទីពីរហើយឫនៅ?
៤. ចៀសវាងភាពច្របូកច្របល់នឹងការផ្ទេវ៉ាក់សាំងចុះឡើងពីកន្លែងមួយទៅកន្លែង ដែលធ្វើឱ្យខូចវ៉ាក់សាំងទៅវិញ។
៥. នៅកន្លែងចាក់លើកទី១ គ្រូពេទ្យបានជម្រាបរួចហើយ គួរតែលោកអ្នកដឹងថាខ្លួនត្រូវធ្វើយ៉ាងណាហើយ ដើម្បីចាក់លើកទីពីរបានត្រឹមត្រូវ។