ខេត្ដកំពង់ចាម៖ នៅរសៀលថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ-១៩ អមដោយឯកឧត្តម លោកជំទាវអភិបាលរងខេត្ត អញ្ជើញទទួលថវិកាឧបត្ថមពីឯកឧត្តម លោកជំទាវ សមាជិកព្រឹទ្ធសភា ភូមិភាគ២ ដើម្បីជួយ ឧបត្ថម្ភដល់អ្នកដែលកំពុងធ្វើចត្តាឡីស័កក្នុងខេត្តកំពង់ចាម និងក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០-កុម្ភៈ ។
ចំពោះទទួលថវិការឧបត្ថមដែលទទួលបានរួមមាន៖
១-ឯកឧត្តម ជឹម លាវ សមាជិកព្រឹទ្ធសភា ភូមិភាគ២ និងលោកជំទាវ ថវិកា១.០០០.០០០រៀល។
២-ឯកឧត្តម ច្រឹង គឹមស្រ៊ាន សមាជិកព្រឹទ្ធសភា ភូមិភាគ២ និងលោកជំទាវ ថវិកា១.០០០.០០០រៀល។
៣-លោកជំទាវ ស៊ី វណ្ណថា សមាជិកព្រឹទ្ធសភា ភូមិភាគ២ និងស្វាមី ថវិកា១.០០០.០០០រៀល។
ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្ត ប្រឆាំងជំងឺកូវីដ-១៩ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់សប្បុរសជនទាំងអស់ ដែលបានរួមគ្នា នាំអំណោយដ៏ថ្លៃថ្លាទាំងនេះ យកមកផ្ដល់ជូនគណៈកម្មការ ដើម្បីចូលរួមចំណែក ក្នុងការប្រយុទ្ធប្រឆាំងការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅពេលនេះ ៕