ឯកឧត្តម គឹម សន្តិភាព៖ ច្បាប់តម្រូវឲ្យបុគ្គលមួយចំនួនចាំបាច់ត្រូវតែចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩

ឯកឧត្តម គឹម សន្តិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌ និងជារដ្ឋលេខាធិការ បានមានប្រសាសន៍ថា ជាគោលការណ៍ ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ត្រូវធ្វើឡើងដោយស្ម័គ្រចិត្ត។ នេះជាការលើកឡើងរបស់ ឯកឧត្តមក្នុងបណ្តាញសង្គម Facebook ផ្ទាល់របស់ឯកឧត្តម។

(ភ្នំពេញ)៖ ឯកឧត្តម គឹម សន្តិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌ និងជារដ្ឋលេខាធិការ បានមានប្រសាសន៍ថា ជាគោលការណ៍ ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ត្រូវធ្វើឡើងដោយស្ម័គ្រចិត្ត។ នេះជាការលើកឡើងរបស់ ឯកឧត្តមក្នុងបណ្តាញសង្គម Facebook ផ្ទាល់របស់ឯកឧត្តម។

ឯកឧត្តមបានមានប្រសាសន៍បន្តទៀតថា៖ ប៉ុន្តែការចាក់វ៉ាក់សាំងអាចត្រូវធ្វើឡើងជាចាំបាច់ចំពោះបុគ្គលមួយចំនួន ដោយផ្អែកលើស្ថានភាពនៃការងារ ឬស្ថានភាពនៃមុខរបររបស់បុគ្គលនោះ តាមការកំណត់របស់ក្រសួងសុខាភិបាល យោងតាមមាត្រា១៦ នៃអនុក្រឹត្យស្តីពីវិធានការសុខាភិបាលដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវនិងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត។

Leave a Reply