ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានចាត់ទុកប្រជាពលរដ្ឋជាង ១៦ លាននាក់ គឺជាឪពុក-ម្តាយ ជាបង ប្អូន ក្មួយ និងជាមីង- មា ជាចៅៗរបស់សម្តេច ។
សម្តេចតេជោ នាយករដ្ឋមន្ត្រី បានខិតខំបំពេញការងារគ្រប់ បែបយ៉ាងទាំងអស់ក្នុងការនាំយកវ៉ាក់ សាំងការពារជំងឺវីរុសកូវីដ១៩ថ្មី ដែលជាជំនួយពីបណ្តាប្រទេសជាមិត្ត និងការទិញវ៉ាក់សាំងពីបរទេស គោលបំណងថែរក្សា ការពារសុខុមាល ភាពនិងអាយុជីវិតប្រជាពលរដ្ឋ។ នេះជាប្រសាសន៍ ឯកឧត្តម ជាម យៀប ប្រធានគណៈ កម្មការទី២នៃរដ្ឋសភា និងជាសមាជិកសភាមណ្ឌលព្រៃវែង។
ឯកឧត្តម ជាម យៀប មានប្រសាសន៍ជឿជាក់ លើការខិតខំរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី ពិតជាទទួលបាននូវលទ្ធផលយ៉ាងល្អ “យើងខ្ញុំជាតំណាងរាស្ត្រទាំង១២៥រូប សូមសម្តែងនូវការកោតសរសើរសម្តេចតេជោ នាយករដ្ឋមន្ត្រី ហើយសង្ឃឹមយ៉ាងមុតមាំថា ការខឹតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា និងក្រសួងសុខាភិបាលក៏ដូចជាក្រុមគ្រូពេទ្យទាំងអស់ នៅទូទាំងប្រទេសនិងខិតខំចាក់វ៉ាក់សាំង ជូនដល់ប្រជាជនកម្ពុជា ឲ្យបានជាង១០លាននាក់ទូទាំងប្រទេស ដែលជាក្តីសង្ឃឹមរបស់សម្តេចតេជោ ហ៊ុន សែន”។
ស្ថិតនៅក្នុងឱកាសចំរើនជន្មាយុ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរា ជាណាចក្រកម្ពុជា លោក ជាម យៀប ប្រធានគណៈ កម្មការទី២ រដ្ឋសភា បានផ្ញើសារជូនពរសព្វសាធុការពរដល់ សម្តេចតេជោ ហ៊ុន- សែន នាយករដ្ឋមន្ត្រីនៅក្នុងឱកាសខួប កំណើត(គម្រប់៧០ឆ្នាំ ឈានចូល៧១ ឆ្នាំ)ក៏ដូចជាក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរ នាពេលខាងមុខនេះ សូមទេវតាឆ្នាំថ្មី ជួយប្រោសព្រំសិរីសួរស្តីបវរ ឆ្នាំថ្មីមហាប្រសើរ ជូនដល់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន និងបុត្រាបុត្រី ចៅៗសម្តេចទាំងអស់ ក៏ដូចជា ប្រជាពលរដ្ឋទូទាំងប្រទេស នូវអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
កាលពីថ្ងៃទី១ខែមេសាឆ្នាំ២០២១ រាជរដ្ឋាភិបាលបើកយុទ្ធនាការចាក់ថ្នាំវ៉ាក់ការពារ វីរុសកូវីដ១៩ថ្មីជូនដល់ប្រជាពលរដ្ឋ ទូទាំងប្រទេស ឲ្យបាន ១លាននាក់ក្នុងរយៈពេល១ខែ៕