រដ្ឋបាលខេត្តកែប រៀបចំយុទ្ធនាការបាញ់សម្លាប់មេរោគក្នុងបរិវេណផ្សារកែប ដើម្បីទប់ស្កាត់ការរីករាលដាលនៃការឆ្លងចូលសហគមន៍កាន់តែខ្លាំង

នៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម សោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្តកែប រួមជាមួយលោក ភូ លិ អភិបាលរងខេត្ត បានចុះពិនិត្យការបាញ់ថ្នាំសម្លាប់មេរោគក្នុងបរិវេណផ្សារកែប ស្ថិតនៅភូមិកែប សង្កាត់កែប ក្រុងកែប ដែលអនុវត្តដោយក្រុមការងារជំនាញ របស់មន្ទីរសុខភិបាល នៃរដ្ឋបាលខេត្តកែប។

 កែប៖ នៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម សោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្តកែប រួមជាមួយលោក ភូ លិ អភិបាលរងខេត្ត បានចុះពិនិត្យការបាញ់ថ្នាំសម្លាប់មេរោគក្នុងបរិវេណផ្សារកែប ស្ថិតនៅភូមិកែប សង្កាត់កែប ក្រុងកែប ដែលអនុវត្តដោយក្រុមការងារជំនាញ របស់មន្ទីរសុខភិបាល នៃរដ្ឋបាលខេត្តកែប។

នាឱកាសនោះអភិបាលខេត្ត មានប្រសាសន៍ថា មកដល់ពេលនេះ ទាក់ទងនឹងព្រឹត្តិការណ៍២០ កុម្ភៈនេះ ខេត្តបានរកឃើញករណីវិជ្ជមានកូវីដ១៩ ទៅលេីប្រជាពលរដ្ឋចំណូលស្រុក មកពីខេត្តផ្សេង ចំនួន២នាក់ មកបំពេញការងារនៅខេត្តកែប។ ចំពោះបុគ្គល ២នាក់នេះ កំពុងព្យាបាល ដោយគ្រូពេទ្យជំនាញ នៅមន្ទីរពេទ្យបង្អែកខេត្ត ។

ឯកឧត្តមបានបន្ថែមទៀតថា ចំពោះបុគ្គលដែលបានប៉ះពាល់ផ្ទាល់ និងប្រយោលត្រូវបានក្រុមការងារឆ្លេីយតបបន្ទាន់ របស់រដ្ឋបាលខេត្ត នាំយកទៅធ្វេីចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័កខេត្ត និងយកសំណាកវត្ថុវិភាគលេីកទី១ និងទទួលបានលទ្ធផលអវិជ្ជមាន និងកំពុងរងចាំលទ្ធផលលេីកទី២។ ដោយឡែកទីតាំងមួយចំនួនដែលបានប៉ះពាល់ ត្រូវបានគ្រប់គ្រងបាន ដោយក្រុមការងារឆ្លេីយតបបន្ទាន់ ជាពិសេសគឺផ្សារកែបនេះ។

ឯកឧត្តម សោម ពិសិដ្ឋ ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋចូលរួមអនុវត្តវិធានការសុខាភិបាលឲ្យបានម៉ឺងម៉ាត់ ពិសេសវិធានការ ៣ការពារ និង ៣កុំ របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កុំបីខាន៕

Leave a Reply