ឯកឧត្តម​ អ៊ុន​ ចាន់ដា​ អញ្ជើញចុះពិនិត្យមើលការបិទភូមិអូររុន ឃុំខ្ពបតាងួន ស្រុកស្ទឹងត្រង់

ក្រោយពីមានការបិទភូមិអូរុន​ ឃុំខ្ពបតាងួន​ ស្រុកស្ទឹងត្រង់​ នៅព្រឹក​ ថ្ងៃទី​៣១​ ខែមីនា​ ឆ្នាំ​២០២១​ ឯកឧត្តម​ អ៊ុន​ ចាន់ដា​ អភិបាលនៃគណៈអភិបាល និងជាប្រធានគណៈកម្មការខេត្ត ប្រយុទ្ធប្រឆាំងនិងជំងឺកូវីដ-១៩ ដឹកនាំមន្ត្រីពាក់ព័ន្ធ​ បានអញ្ជេីញ​ចុះពិនិត្យ​ ឃុំខ្ពបតាងួន​ ស្រុកស្ទឹងត្រង់​ ដេីម្បីពិនិត្យស្ថានភាព​ទូទៅ​ ក្រោយមានអ្នកវិជ្ជមានកូវីដ១៩​ នៅក្នុងភូមិអូរុន​ ឃុំខ្ពបតាងួន​ និងបន្តស្រាវជ្រាវអ្នកដែលពាក់ព័ន្ធផ្ទាល់​ និងប្រយោលជាមួយអ្នកកូវីដ១៩​ ។

ខេត្ដកំពង់ចាម៖ ក្រោយពីមានការបិទភូមិអូរុន​ ឃុំខ្ពបតាងួន​ ស្រុកស្ទឹងត្រង់​ នៅព្រឹក​ ថ្ងៃទី​៣១​ ខែមីនា​ ឆ្នាំ​២០២១​ ឯកឧត្តម​ អ៊ុន​ ចាន់ដា​ អភិបាលនៃគណៈអភិបាល និងជាប្រធានគណៈកម្មការខេត្ត ប្រយុទ្ធប្រឆាំងនិងជំងឺកូវីដ-១៩ ដឹកនាំមន្ត្រីពាក់ព័ន្ធ​ បានអញ្ជេីញ​ចុះពិនិត្យ​ ឃុំខ្ពបតាងួន​ ស្រុកស្ទឹងត្រង់​ ដេីម្បីពិនិត្យស្ថានភាព​ទូទៅ​ ក្រោយមានអ្នកវិជ្ជមានកូវីដ១៩​ នៅក្នុងភូមិអូរុន​ ឃុំខ្ពបតាងួន​ និងបន្តស្រាវជ្រាវអ្នកដែលពាក់ព័ន្ធផ្ទាល់​ និងប្រយោលជាមួយអ្នកកូវីដ១៩​ ។

ឯកឧត្តម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បានជម្រុញដល់​ អាជ្ញាធរ​ស្រុកស្ទឹងត្រង់​ មន្ត្រី​ជំនាញ​ ពាក់ព័ន្ធ​ សូមបង្កេីនការស្រាវជ្រាវអ្នកដែលសង្ស័យធ្លាប់ប្រាស្រ័យទាក់ទងដោយផ្ទាល់​ និងប្រយោល​ ជាមួយអ្នកកូវីដ១៩ និងបន្តផ្សព្វផ្សាយ​ អំពាវនាវ​ដល់បងប្អូនប្រជាពលរដ្ឋ អ្នកភូមិ​ មកពីក្រៅ​ ត្រូវសួណែនាំពីព័ត៍មានឲ្យបានច្បាស់លាស់​ និងគួរតែយកមកធ្វើចត្តាឡីស័ក​ធ្វេីយ៉ាងណាតាមដានសុខភាពជាប្រចាំ​ និងត្រូវរាយការណ៍មកសមត្ថកិច្ច​ និងក្រុ​មគ្រូពេទ្យដែលប្រចាំការនៅទីនោះ​ ខណៈ​ដែលមានអ្នកវិជ្ជមានកូវីដ​ក្នុងភូមិអូរុន​ឃុំខ្ពបតាងួន​ មួយនេះ​ដេីម្បីបញ្ជៀសការឆ្លងរីករាលដាលជាបន្តទៀត។

ជាមួយគ្នាននោះដែរ​ ឯកឧត្តម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បានស្នេីសូមដល់បងប្អូនប្រជាពលរដ្ឋ​ បង្កេីនការប្រុងប្រយត្ន៍​ និងគោរពតាមអនុសាសន៍ដ៍ខ្ពង់ខ្ពស់​របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៣ការពារ និង ៣កុំ ដើម្បីទប់ស្កាត់នូវការរីករាលដាលជម្ងឺកូវីដ-១៩ និងរួមគ្នាបញ្ចប់ព្រឹត្តិការណ៍ សហគមន៍ ២០-កុម្ភៈ នៅកម្ពុជា៕

Leave a Reply