នៅថ្ងៃទី៣០ មីនា ២០២១នេះ តុលាការវៀតណាមបានសម្រេចផ្តទ្ទាទោសបុគ្គលិកបម្រើការលើយន្តហោះម្នាក់ ឲ្យជាប់ពន្ធនាគាររយៈពេល០២ឆ្នាំ ក្រោយរកឃើញថា មានទោសទណ្ឌពីបទល្មើសគោលការណ៍ធ្វើចត្តាឡីស័ក ហើយចម្លងជំងឺ COVID-19 រាលដាលដល់អ្នកដទៃ។
តុលាការថា បុគ្គលិកក្រុមហ៊ុនអាកាសចរណ៍ Vietnam Airlines ឈ្មោះថា Duong Tan Hauអាយុ២៩ឆ្នាំ បានល្មើសការតម្រូវឲ្យធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ ហើយជួបជាមួយមនុស្សចំនួន៤៦នាក់ផ្សេងទៀត បន្ទាប់ពីខ្លួនធ្វើដំណើរមកពីប្រទេសជប៉ុន កាលពីខែវិច្ឆិកា ឆ្នាំ២០២០។ Duong បានធ្វើតេស្តវិជ្ជមាន COVID-19 នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០។
គិតត្រឹមព្រឹកនេះ វៀតណាមបានរកឃើញករណីឆ្លងសរុបនៃ COVID-19 នៅទូទាំងប្រទេសខ្លួន ត្រឹមក្រោម២៦០០នាក់ ក្នុងនោះមានអ្នកស្លាប់៣៥នាក់៕