នៅវេលាយប់ថ្ងៃទី ៣០ ខែមីនា ឆ្នាំ២០២១ លោកជំទាវ ពេជ ចន្ទមុន្នី សមាជិកគណៈកម្មការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ និងជាប្រធានក្រុមដឹកនាំរួមក្រុមគ្រូពេទ្យសម្តេចតេជោប្រឆាំងកូវីដ-១៩ បានចុះពិនិត្យការរៀបចំកន្លែងស្នាក់របស់ក្រុមគ្រូពេទ្យសម្តេចតេជោប្រឆាំងកូវីដ-១៩ ដើម្បីជួយសម្រួលក្នុងការរៀបចំកន្លែងស្នាក់នៅអោយបានសមរម្យ និងសំណេះសំណាល លើកទឹកចិត្ត ព្រមទាំងបានផ្តល់កម្លាំងចិត្តដល់ក្រុមគ្រូពេទ្យសម្តេចតេជោប្រឆាំងកូវីដ-១៩ នៅក្នុងវិទ្យាល័យឥន្ទ្រទេវី ។
គួរបញ្ជាក់ផងដែរថា ក្រុមគ្រូពេទ្យសម្តេចតេជោប្រឆាំងកូវីដ-១៩ បានចូលរួមយ៉ាងសកម្មក្នុងការយកសំណាកអ្នកដែលសង្ស័យក្នុងព្រឹត្តការណ៍សហគមន៍កន្លងមករួមទាំងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈនេះផងដែរ ដែលនេះគឺជាការចូលរួមដោយយកបេះដូង ឆន្ទះ កម្លាំងកាយ កម្លាំងចិត្ត ចំណេះជំនាញ ដែលមានចូលរួមក្នុងការទប់ស្កាត់ការីករាលដាលជំងឺកូវីដ-១៩ ដើម្បីប្រជាពលរដ្ឋ និងប្រទេសជាតិរួចផុតពីជំងឺកាចសាហាវមួយនេះ។