ក្រុមប្រឹក្សាសន្តិសុខ​បើក​កិច្ចប្រជុំ​ស្តីពី​ការ​ធ្វើ​តេ​ស្ត​មី​ស៊ី​ល​របស់​កូរ៉េ​ខាងជើង​នា​ពេលថ្មីៗនេះ​ ​ប៉ុន្តែ​ពុំ​មាន​ចំណាត់​ការ​អ្វី​ទាំងអស់

​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​កាល​ (UNSC) ​នៅ​ថ្ងៃអង្គារ​នេះ​ ​បាន​បើក​កិច្ចប្រជុំ​មួយ​ដើម្បី​ពិភាក្សា​អំពី​ការ​បាញ់​មី​ស៊ី​ល​ចុងក្រោយ​របស់​កូរ៉េ​ខាងជើង​ ​ប៉ុន្តែ​មិនបាន​ចាត់វិធានការ​ភ្លាម​ៗ​ទេ​ ​បើ​ទោះបី​សហរដ្ឋអាមេរិក​និយាយ​ថា​ ​ស្ថាប័ន​ពិភពលោក​មួយ​នេះ​កំពុង​ពិចារណា​លើ​វិធានការ​ថ្មី​ក៏ដោយ​ ​។​

អាមេរិក​៖​ ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​កាល​ (UNSC) ​នៅ​ថ្ងៃអង្គារ​នេះ​ ​បាន​បើក​កិច្ចប្រជុំ​មួយ​ដើម្បី​ពិភាក្សា​អំពី​ការ​បាញ់​មី​ស៊ី​ល​ចុងក្រោយ​របស់​កូរ៉េ​ខាងជើង​ ​ប៉ុន្តែ​មិនបាន​ចាត់វិធានការ​ភ្លាម​ៗ​ទេ​ ​បើ​ទោះបី​សហរដ្ឋអាមេរិក​និយាយ​ថា​ ​ស្ថាប័ន​ពិភពលោក​មួយ​នេះ​កំពុង​ពិចារណា​លើ​វិធានការ​ថ្មី​ក៏ដោយ​ ​។​

មិន​មាន​សេចក្តីថ្លែង​ការណ៍​ណាមួយ​ចេញពី​ក្រុមប្រឹក្សាសន្តិសុខ​ ​ឬ​ពី​បណ្តា​ប្រទេស​អឺរ៉ុប​ ​បន្ទាប់ពី​កិច្ចប្រជុំ​បិទទ្វារ​រយៈពេល​កន្លះម៉ោង​នោះ​ទេ​ ​ដែល​ផ្ទុយ​ស្រឡះ​ពី​មួយ​ឆ្នាំមុន​ ​នៅ​ពេល​ប្រទេស​អឺរ៉ុប​ចំនួន​៥​បាន​ថ្កោលទោស​ការសាកល្បង​មី​ស៊ី​ល​មុន​ៗ​ថា​ ​ជា​ “​ការបង្កហេតុ​” ​។​ ​ទន្ទឹមគ្នា​ ​កូរ៉េ​ខាងជើង​បាន​ប្រកាស​ថ្កោលទោស​កិច្ចប្រជុំ​ខាងលើ​នេះ​ ​ដែល​ត្រូវ​បាន​កោះ​ដោយ​អង់គ្លេស​ អេស្តូ​នី​ ​បារាំង​ ​អៀ​រ​ឡង់​ ​និង​ន័រវែ​ស​ ​។​

បើ​តាម​អ្នកការទូត​ម្នាក់​ ​មានការ​ព្រួយបារម្ភ​ដែល​បង្ហាញ​ដោយ​សមាជិក​ភាគច្រើន​នៅ​ក្នុង​កិច្ចប្រជុំ​កាលពី​ថ្ងៃអង្គារ​ម្សិលមិញ​ ​និង​ការ​អំពាវនាវ​ជាថ្មី​ឱ្យ​មានការ​រំសាយ​អាវុធ​នុយ​ក្លេអ៊ែ​រ​ ​បើ​ទោះបីជា​គ្មាន​សេចក្តីថ្លែង​ការណ៍​ណាមួយ​ត្រូវ​បាន​គ្រោងទុក​ក៏ដោយ​ ​៕​

Leave a Reply