សេត​វិ​មានប្រកាស​ពី​វិធានការ​ណ៍​ឆ្លើយតប​ថ្មី​ ​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹងអំពើរើ​ហិង្សា​លើ​ជនជាតិ​អាមេរិក​ដើមកំណើត​អាស៊ី

រដ្ឋបាល​របស់​លោក​ ចូ ​បៃ​ដិ​ន​ ​បាន​ប្រកាស​ពី​ការកំណត់​វិធានការ​ណ៍​ឆ្លើយតប​មួយ​ ​ចំពោះ​ការ​កើន​ឡើង​នូវ​អំពើ​ហិង្សា​ប្រឆាំង​ជនជាតិ​អាមេរិក​ដើមកំណើត​អាស៊ី​ ​ក្នុង​នោះ​រួម​មានការ​បញ្ចេញ​កញ្ចប់​ថវិកា​៤​៩​,​៥​លាន​ដុល្លារ​ ​ដែល​បាន​មកពី​មូលនិធិ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូ​វី​ដ​១​៩​ ​ដើម្បី​ផ្តល់​ជូន​ដល់​កម្មវិធី​សហគមន៍​អាមេរិក​ដែល​ជួយ​ដល់​ជនរងគ្រោះ​ ​។​

​អាមេរិក​៖​ ​រដ្ឋបាល​របស់​លោក​ ចូ ​បៃ​ដិ​ន​ ​បាន​ប្រកាស​ពី​ការកំណត់​វិធានការ​ណ៍​ឆ្លើយតប​មួយ​ ​ចំពោះ​ការ​កើន​ឡើង​នូវ​អំពើ​ហិង្សា​ប្រឆាំង​ជនជាតិ​អាមេរិក​ដើមកំណើត​អាស៊ី​ ​ក្នុង​នោះ​រួម​មានការ​បញ្ចេញ​កញ្ចប់​ថវិកា​៤​៩​,​៥​លាន​ដុល្លារ​ ​ដែល​បាន​មកពី​មូលនិធិ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូ​វី​ដ​១​៩​ ​ដើម្បី​ផ្តល់​ជូន​ដល់​កម្មវិធី​សហគមន៍​អាមេរិក​ដែល​ជួយ​ដល់​ជនរងគ្រោះ​ ​។​

ម​ន្រ្តី​សេតវិមាន​បាន​បញ្ជាក់​នៅ​ក្នុង​សេចក្តីថ្លែង​ការណ៍​មួយ​ថា​ ​ក្រសួងយុត្តិធម៌​អាមេរិក​បាន​និង​កំពុង​ផ្តោត​ការ​យកចិត្តទុកដាក់​ទៅលើ​ការ​កើន​ឡើង​ចំនួន​បទល្មើស​នៃ​អំពើ​ស្អប់ខ្ពើម​ ​ដែល​កំណត់​គោលដៅ​លើ​ជនជាតិ​អាមេរិក​ដើមកំណើត​អាស៊ី​ ​។​ ​ទន្ទឹមគ្នា​ ​លោក​ ចូ ​បៃ​ដិ​ន​ ​បាន​បង្ហោះ​សារ​នៅ​លើ​ធ្វី​ត​ធើ​ថា​ ​យើង​មិន​អាច​ទ្រាំ​នៅ​ស្ងៀម​នៅ​ពេល​ប្រឈមមុខនឹង​ការ​កើន​ឡើង​នូវ​អំពើ​ហិង្សា​ប្រឆាំង​នឹង​ពលរដ្ឋ​អាមេរិក​ដើមកំណើត​អាស៊ី​បាន​នោះ​ទេ​… ​ការវាយប្រហារ​ទាំងនេះ​គឺជា​អំពើ​ខុសទាំងស្រុង​… ​ដែល​មិន​សមជា​ជនជាតិ​អាមេរិក​ឡើយ​ ​ហើយ​ត្រូវតែ​បញ្ឈប់​ ​។​

ការប្រកាស​ពី​វិធានការ​ថ្មី​ខាងលើ​នេះ​បាន​កើតមានឡើង​បន្ទាប់ពី​មាន​ករណី​បាញ់​ប្រហារ​ដ៏​សាហាវ​នៅ​ក្នុង​ទីក្រុង​អា​ត្លង់​តា​ ​នៅដើម​ខែ​មីនា​នេះ​ ​ដែល​បណ្តាល​អោយ​មនុស្ស​៨​នាក់​បាត់បង់ជីវិត​ ​ហើយ​ក្នុងចំណោម​ពួកគេ​នោះ​ ​មាន​៦​នាក់​ជា​ស្រ្តី​ពលរដ្ឋ​អាមេរិក​ដើមកំណើត​អាស៊ី​ ​៕​

Leave a Reply