ឯកឧត្តម អ៊ុន ចាន់ដា បន្ដទទួលអំណោយឧបត្ថម្ភសម្ភារ:និងថវិការពីសប្បុរសជន

ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋបាលខេត្តកំពង់ចាម ក្នុងការការពារ ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០-កុម្ភៈ ដែលកំពុងតែផ្ទុះឡើងយ៉ាងគំហុកនោះ នៅព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត អមដោយ ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត អញ្ជើញទទួលអំណោយឧបត្ថម្ភពី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាម ជាស្រ្តី ៣រូប ដើម្បីយកទៅជួយដល់អ្នកដែលកំពុងធ្វើចត្តាឡីស័ក នៅមណ្ឌលចត្តាឡីស័កនានា របស់រដ្ឋបាលខេត្ត និងជួយក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺដ៏កាចសាហាវ កូវី-១៩ ក្នុងក្របខណ្ឌខេត្តកំពង់ចាម។

ខេត្ដកំពង់ចាម៖ ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋបាលខេត្តកំពង់ចាម ក្នុងការការពារ ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០-កុម្ភៈ ដែលកំពុងតែផ្ទុះឡើងយ៉ាងគំហុកនោះ នៅព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត អមដោយ ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត អញ្ជើញទទួលអំណោយឧបត្ថម្ភពី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាម ជាស្រ្តី ៣រូប ដើម្បីយកទៅជួយដល់អ្នកដែលកំពុងធ្វើចត្តាឡីស័ក នៅមណ្ឌលចត្តាឡីស័កនានា របស់រដ្ឋបាលខេត្ត និងជួយក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺដ៏កាចសាហាវ កូវី-១៩ ក្នុងក្របខណ្ឌខេត្តកំពង់ចាម។

ចំពោះថវិកាដែលបានឧបត្ថម្ភជូនដល់រដ្ឋបាលខេត្តនាឳកាសនោះ រួមមាន៖ លោកជំទាវ ខុង ស៊ុនអេង អ្នកតំណាងរាស្ត្រ មណ្ឌលកំពង់ចាម ថវិកាចំនួន ១.០០០.០០០រៀល និងលោកជំទាវ ស្រី គឹមឆយ អ្នកតំណាងរាស្ត្រ មណ្ឌលកំពង់ចាម ថវិកាចំនួន ១.០០០.០០០រៀល។
-លោកជំទាវ កុល ធារិន អ្នកតំណាងរាស្ត្រ មណ្ឌលកំពង់ចាម ថវិកាចំនួន ១.០០០.០០០រៀល។
-វត្ត ខេមវន្ត (បឹងស្នាយ) ទឹកបរិសុទ្ធ ចំនួន៥០ យួរ
-វត្ត សុទស្សនាតាម (ជ្រោយថ្ម) ទឹកបរិសុទ្ធ ចំនួន៥២៧ យួរ
-វត្ត ជោតនារាម (បឹងកុក) ទឹកបរិសុទ្ធ ចំនួន៥០ យួរ
-វត្ត បុទមរតន (ដីដុះ)ទឹកបរិសុទ្ធ៥០ យួរ ។

ក្នុងឱកាសនោះដែរ​ ឯកឧត្តម​ អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការ​ខេត្ត​​ប្រយុទ្ធ​ប្រឆាំងនឹងជំងឺកូវីដ-១៩ បាន​ថ្លែងអំណរគុណ​ចំពោះ​ ក្រុមហ៊ុន​ ក៏ដូចជា​សប្បុរសជន​នានា​​ ដែល​បាន​ជួយ​ឧបត្ថម្ភ​ ទាំង​ថវិកា​ និង​ផ្នែក​សំភារៈ​ ជូន​ដល់គណៈកម្មការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ​-១៩​ នាពេលនេះ ដែលជាការរួមចំណែក យ៉ាងសំខាន់ ក្នុងសកម្មភាពនានា ដើម្បីប្រយុទ្ធ​ប្រឆាំង​នឹងជំងឺកូវីដ-១៩ ហើយ​ក៏ជាការជួយរំលែកទុក្ខលំបាកការខ្វះខាត របស់បងប្អូនប្រជាពលរដ្ឋ​ ជាពិសេស​ពលករ​ចំណូល​ស្រុក​ត្រឡប់មកពីប្រទេស​ថៃ ដែល​កំពុង​​ធ្វើចត្តាឡីស័ក​ ផង​ដែរ​ ៕

Leave a Reply