ខេត្តរតនគិរី តម្រូវអោយអ្នក ដែលចេញពីខេត្ត ទៅសែនឆេងម៉េង ពេលត្រឡប់មកវិញ ត្រូវធ្វើចត្តាឡីស័ក នៅផ្ទះ ១៤ថ្ងៃ

ក្នុងសេចក្តីណែនាំ ស្តីពីវិធានការ និងការទប់ស្កាត់​ការរាតត្បាត​នៃជំងឺកូវីដ១៩ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឯកឧត្តម ថង សាវុន អភិបាលខេត្តរតនគិរី បានណែនាំ​ថា ចៀសវាង​នូវការធ្វើដំណើរមិនចាំបាច់ទៅកាន់ ឬចេញចូលតំបន់ ឬទីកន្លែង ដែលមានហានិភ័យខ្ពស់នៃការឆ្លងរាលដាលជំងឺកូវីដ១៩ ដែលកំណត់ដោយក្រសួងសុខាភិបាល និងអាជ្ញាធរសមត្ថកិច្ចពាក់ព័ន្ធ​។

 (ខេត្តរតនគិរី)៖ ក្នុងសេចក្តីណែនាំ ស្តីពីវិធានការ និងការទប់ស្កាត់​ការរាតត្បាត​នៃជំងឺកូវីដ១៩ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឯកឧត្តម ថង សាវុន អភិបាលខេត្តរតនគិរី បានណែនាំ​ថា ចៀសវាង​នូវការធ្វើដំណើរមិនចាំបាច់ទៅកាន់ ឬចេញចូលតំបន់ ឬទីកន្លែង ដែលមានហានិភ័យខ្ពស់នៃការឆ្លងរាលដាលជំងឺកូវីដ១៩ ដែលកំណត់ដោយក្រសួងសុខាភិបាល និងអាជ្ញាធរសមត្ថកិច្ចពាក់ព័ន្ធ​។

ក្នុងករណីបងប្អូន​ប្រជាពលរដ្ឋ ជាពិសេសបងប្អូន​ខ្មែរកាត់ខ្សែស្រឡាយចិន ដែលត្រូវធ្វើដំណើរ​ទៅកាន់ស្រុកកំណើត ដើម្បីចូលរួម​ពិធីសែនផ្នូរ ពូនផ្នូរ ( ឆេងម៉េង ) តាមប្រពៃណី ក្រោយពីត្រឡប់មកវិញ ត្រូវចូលរួមសហការ​ជាមួយសមត្ថកិច្ច ក្នុងការផ្តល់ព័ត៌មានលម្អិតអំពី​គោលដៅ ដែលខ្លួនបានទៅចូលរួម និងត្រូវធ្វើចត្តាឡីស័កដោយខ្លួនឯង នៅផ្ទះរបស់ខ្លួន ចំនួន ១៤ថ្ងៃ ដោយមានការតាមដាន និងត្រួតពិនិត្យសុខភាព​ពីគ្រូពេទ្យជំនាញ ស្របតាមវិធានរបស់​សុខាភិបាល​។

Leave a Reply