លោក​ ចូ ​បៃ​ដិ​ន​ ​ថ្កោលទោស​ការ​បង្ក្រាប​ដ៏​ហិង្សា​របស់​កងកម្លាំង​សន្តិសុខ​មី​យ៉ា​ន់​ម៉ា​លើ​ក្រុម​បាតុករ​ ​និង​ចាត់ទុកថា​ ​ជា​ទង្វើ​ដ៏​សាហាវ​ឃោរឃៅ

​ប្រធានាធិបតី​អាមេរិក​ ​លោក​ ចូ ​បៃ​ដិ​ន​ ​បាន​ថ្កោលទោស​ការ​ប​ង្រ្កា​ប​យ៉ាង​បង្ហូរ​ឈាម​ទៅលើ​ក្រុម​បាតុករ​ប្រឆាំង​រដ្ឋប្រហារ​ក្នុង​ប្រទេស​មី​យ៉ា​ន់​ម៉ា​ ​និង​បាន​ចាត់ទុកថា​ ​គឺជា​ទង្វើ​ដ៏​សាហាវ​ឃោរឃៅ​ ​បន្ទាប់ពី​កងកម្លាំង​សន្តិសុខ​បាន​បាញ់សម្លាប់​មនុស្ស​ច្រើនជាង​១​០​០​នាក់​ ​ក្នុង​នោះ​រួម​មាន​ក្មេងៗ​៧​ផង​ដែរ​ ​។​

អាមេរិក​៖​ ​ប្រធានាធិបតី​អាមេរិក​ ​លោក​ ចូ ​បៃ​ដិ​ន​ ​បាន​ថ្កោលទោស​ការ​ប​ង្រ្កា​ប​យ៉ាង​បង្ហូរ​ឈាម​ទៅលើ​ក្រុម​បាតុករ​ប្រឆាំង​រដ្ឋប្រហារ​ក្នុង​ប្រទេស​មី​យ៉ា​ន់​ម៉ា​ ​និង​បាន​ចាត់ទុកថា​ ​គឺជា​ទង្វើ​ដ៏​សាហាវ​ឃោរឃៅ​ ​បន្ទាប់ពី​កងកម្លាំង​សន្តិសុខ​បាន​បាញ់សម្លាប់​មនុស្ស​ច្រើនជាង​១​០​០​នាក់​ ​ក្នុង​នោះ​រួម​មាន​ក្មេងៗ​៧​ផង​ដែរ​ ​។​

លោក​ ចូ ​បៃ​ដិ​ន​ ​បាន​ថ្លែងប្រាប់​អ្នក​សារ​ព័ត៌មាន​អំឡុង​ពេល​ថ្លែង​ស​ន្ទ​ករ​ថា​ខ្លី​មួយ​ចេញពី​រដ្ឋ​កំណើត​របស់​លោក​ ​គឺ​ ឌែ​ល​ឡាវែ (​D​e​l​aware​) ​នៅ​ថ្ងៃអាទិត្យ​ម្សិលមិញ​ថា​ ​ការ​បង្ក្រាប​យ៉ាង​បង្ហូរ​ឈាម​លើ​ក្រុម​បាតុករ​ពីសំណាក់​កងកម្លាំង​សន្តិសុខ​មី​យ៉ា​ន់​ម៉ា​ ​ជា​ទង្វើ​ដ៏​សាហាវ​ឃោរឃៅ​ ​។​ ​លោក​បន្ថែម​ថា​ ​វា​ពិតជា​គួរ​អោយ​ស្អប់ខ្ពើម​ណាស់​… ​ហើយ​ផ្អែកលើ​របាយការណ៍​ដែល​ខ្ញុំ​បាន​ទទួល​នោះ​ ​មាន​មនុស្សជា​ច្រើន​ត្រូវ​បាន​សម្លាប់​… ​ដោយ​មិន​ចាំបាច់​ទាល់តែសោះ​ ​។​ ​ដោយឡែក​សហភាព​អឺរ៉ុប​ក៏បាន​ចាត់​ទុក​ផង​ដែរ​ថា​ ​អំពើ​ហិង្សា​ប្រព្រឹត្ត​ដោយ​កងកម្លាំង​សន្តិសុខ​មី​យ៉ា​ន់​ម៉ា​ ​គឺជា​រឿង​មិន​អាច​ទទួលយក​បាន​ ​។​

សូម​រំលឹក​ថា​ ​កាលពី​ថ្ងៃសៅរ៍​ចុង​ស​ប្ដាហ៍​កន្លងទៅ​ ​មនុស្ស​យ៉ាងហោច​១​១​៤​នាក់​ ​ត្រូវ​បាន​សម្លាប់​នៅ​ទូទាំង​ប្រទេស​មី​យ៉ា​ន់​ម៉ា​ ​ដោយសារតែ​គ្រាប់កាំភ្លើង​របស់​កងកម្លាំង​សន្តិសុខ​ ​ដែល​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​របប​យោធា​ ​ហើយ​ការ​សម្លាប់​យ៉ាង​រង្គាល​នេះ​ ​បាន​កើតមានឡើង​នៅ​ចំ​ថ្ងៃ​យោធា​ប្រារព្ធ​ទិវា​កងទ័ព​ជាតិ​ ​៕​

Leave a Reply