អភិបាលខេត្តត្បូងឃ្មុំ សម្រេចបិទការចេញ-ចូល ទីតាំងមន្ទីរសម្រាកព្យាបាល និងសម្ភពផ្សារស្ទឹង ជាបណ្តោះអាសន្

ឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ សម្រេចបិទការចេញ-ចូល នៅទីតាំងមន្ទីរសម្រាកព្យាបាល និងសម្ភពផ្សារស្ទឹង ស្ថិតនៅក្នុងភូមិស្ទឹង ឃុំកោងកាង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ជាបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ចាប់ពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១ រហូតមានសេចក្តីសម្រេចជាថ្មី ។

ត្បូងឃ្មុំ​៖ឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ សម្រេចបិទការចេញ-ចូល នៅទីតាំងមន្ទីរសម្រាកព្យាបាល និងសម្ភពផ្សារស្ទឹង ស្ថិតនៅក្នុងភូមិស្ទឹង ឃុំកោងកាង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ជាបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ចាប់ពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១ រហូតមានសេចក្តីសម្រេចជាថ្មី ។

នេះបើយោងតាមសេចក្តីសម្រេច របស់ រដ្ឋបាលខេត្តត្បូងឃ្មុំ នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១ នេះ ។

សូមជម្រាបថា ការសម្រេចបិទការចេញ-ចូល ជាបណ្តោះអាសន្ននេះ ក្រោយមានអ្នកជំងឺកូវីដ-១៩ ម្នាក់ ឈ្មោះ អាង សុខា ភេទស្រី អាយុ ៧៤ឆ្នាំ រស់នៅភូមិខ្ពបតាងួន ឃុំខ្ពកតាងួន ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម បានឆ្លងជំងឺកូវីដ-១៩ នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១ ដែលមកលេងផ្ទះកូននៅភូមិពោធិរោងលិច ឃុំកោងកាង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ៕

Leave a Reply